ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចំនួន 4 នាក់ ដែលតែងតែធ្វើសកម្មភាព ឆក់ ប្រជាពលរដ្ឋ ត្រូវតុលាការឃុំខ្លួន និងដាក់ពន្ធនាគារ

195

ខេត្តកំពង់ស្ពឺ ៖ អធិការដ្ឋាននគរបាលក្រុងច្បារមន នៅថ្ងៃទី 10 ខែឧសភាឆ្នាំ 2022 នេះ បានចេញរបាយការណ៍ឲ្យដឹងថា មុខសញ្ញាចំនួន 4 នាក់ ដែលតែងតែធ្វើសកម្មភាព ឆក់ ប្រជាពលរដ្ឋយ៉ាងសកម្ម ត្រូវបានចៅក្រម​ស៊ើបសួរនៃអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួន និងដាក់ពន្ធនាគារ។

មុខសញ្ញាដែលតែងតែធ្វើសកម្មភាព ឆក់ ប្រជាពលរដ្ឋយ៉ាងសកម្ម ត្រូវបានបង្រាប។ នៅថ្ងៃទី០៦ ខែឧសភា ២០២២ វេលាម៉ោង ០៩ និង៤៥នាទី
ជំនាញព្រហ្មទណ្ឌក្រុងច្បារមន រួមជាមួយកម្លាំងប៉ុស្ដិ៍រការធំ សហការមួយកម្លាំងការិ.ព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ៖

១-​ឈ្មោះ​ ធឿន​ សុធារៈ​ ហៅ​ មួយគា​ ហៅ​ ដូងភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ អសយដ្ឋាន​ ភូមិស្រែចែង​ ឃុំរលាំងចក​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​
២-ឈ្មោះ​ ប៉ាវ​ សុវណ្ណចាន់រដ្ឋណា​​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ អាសយដ្ឋាន​ ភូមិស្រែចែង​ ឃុំរលាំងចក​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​
៣-ឈ្មោះ​ ហួត​ ដាវីត ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ អាសយដ្ឋាន​ ភូមិផ្សារចាស់​ សង្កាត់ស្វាយក្រវ៉ាន់​​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​
៤-ឈ្មោះ​ សៀង​ គីមហេង​ ហៅស្មី​ ហៅតូ​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ អាសយដ្ឋាន​ ភូមិប៉ែន ឃុំព្នាយ​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ៕

អត្ថបទដែលជាប់ទាក់ទង