ព្រះមហាក្សត្រ អំពាវនាវឲ្យជនរួមជាតិ សូមមេត្តាអញ្ជើញ ទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា
ភ្នំពេញ ៖ តាមរយៈព្រះរាជសារលិខិត ផ្ញើជូនជនរួមជាតិ បងប្អូន កូនក្មួយ ជាទីគោរពស្នេហា, ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានអំពាវ
នាវឲ្យជនរួមជាតិ ដែលជាអ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះ
ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា កុំឱ្យមាន
ការព្រួយបារម្ភអ្វីទាំង។
ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២
នេះ មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូនកូនក្មួយ អ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។