ប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមន ប្រជុំត្រៀមបើកយុទ្ធនាការចេញឃោសនាបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ឆ្នាំ២០២២.២០២៧ នៅពេលឆាប់ៗខាងមុខនេះ
ភ្នំពេញ៖នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមននៃរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២នេះ គណ:កម្មការគណបក្សខណ្ឌចំការមននៃរាជធានីភ្នំពេញបានបើកកិច្ចប្រជុំដោយស្ដីពីការងារត្រៀមបើកយុទ្ធនាការចេញឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២.២០២៧ នៅពេលឆាប់ៗខាងមុខនេះ។
ពិធីនេះដោយមានការចូលរួមពីសំណាក់លោកថេង សុថុល ប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និង ជាអភិបាលខណ្ឌចំការមនព្រមទាំងមានការចូលរួមស្ដាប់និងទទួលផែនការ ការងារបោះឆ្នោតដោយអស់លោក .លោកស្រី ជាសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈបក្សប្រជាជនកម្ពុជាខណ្ឌ .សង្កាត់ទាំង០៥ព្រមទាំងសមាជិកបក្សដែលពាក់ព័ន្ធការងារចេញឃោសនាបោះឆ្នោតជាច្រើនរូបទៀតផងដែរ។
មានមតិសំណេះសំណាលជាមួយបងប្អូនសមាជិក សមាជិកាបក្សនាឱកាសនោះលោកថេង សុថុល ប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌចំការមនដោយបានលើកឡើងសង្កត់ធ្ងន់ថាបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាគឺដើម្បីលើកកម្ពស់អភិបាលកិច្ច ប្រជាធិបតេយ្យ និង និតិរដ្ឋនៅថ្នាក់មូលដ្ឋានជាមួយនិងការផ្ដល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និង ការជឿជាក់ដោយទុកចិត្ត។
ហើយក្នុងនោះលោកប្រធានបក្សខណ្ឌចំការមនក៏បានណែនាំដោយក្រែនរំលឹក ទៅដល់អស់លោក-លោកស្រីប្រធាន គណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ ត្រូវត្រៀមរៀបចំការបោះឆ្នោត នូវអាណត្តិទី០៥នៅពេលខាងមុខអោយបានរលូន និងទទួលបានជោគជ័យនៅគ្រប់សង្កាត់ទាំង០៥ ក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញក្នុងអាណត្តិទី៥នេះ។ដូចនេះយើងត្រូវខិតខំទាំងអស់គ្នាដើម្បីជ័យជម្នះ នៅថ្ងៃបោះឆ្នោតនាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២៕