អ្នកវិទ្យាសាស្ត្រអវកាសចិន ៖ នាវាផ្ទុកយន្តហោះ អាមេរិក USS Harry S. Trueman បើកសំដៅទៅច្រកសមុទ្រនៅទល់មុខឆ្នេរ Long Island ក្រុងញូវយ៉កដើម្បីធ្វើសមយុទ្ធ
បរទេស៖ បច្ចេកវិជ្ជាផ្កាយរណបចិនក៏មិនធម្មតាដែរ។
អ្នកស្រាវជ្រាវនិយាយថាផ្កាយរណបវៃឆ្លាតរបស់ចិនអាចតាមដាននាវាផ្ទុកយន្តហោះអាមេរិកបានទាន់ពេល។
អ្នកអភិវឌ្ឍន៍បាននិយាយថាផ្កាយរណបប្រើបញ្ញាសិប្បនិមិត្ត AI នៅលើមេឃអាចកំណត់អត្តសញ្ញាណគោលដៅកលយុទ្ធនិងយុទ្ធសាស្ត្របានយ៉ាងទូលំទូលាយ។
កាលមុនទិន្នន័យដ៏ច្រើនដែលបានមកពីផ្កាយរណបត្រូវបញ្ជូនមកធ្វើការវិភាគនៅលើដី។
ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអវកាសចិនបានបង្ហាញថាពេលនាវាផ្ទុកយន្តហោះអាមេរិក USS Harry S. Trueman បើកសំដៅទៅច្រកសមុទ្រនៅទល់មុខឆ្នេរ Long Island ក្រុងញូវយ៉កដើម្បីធ្វើសមយុទ្ធកាលពីខែមិថុនាឆ្នាំទៅត្រូវបានផ្កាយរណបចិនប្រើបច្ចេកវិជ្ជាAIចុងក្រោយបំផុតចាប់សញ្ញាបាននិងអោយដំណឹងភ្លាមដល់ក្រុងប៉េកាំងជាមួយនិងនិយាមការច្បាស់ក្រទ្បែត។ សមយុទ្ធបាញ់គ្រាប់ពិតនោះមាននាវា៧គ្រឿងចូលរួម ថែមទាំងមានយន្តហោះជាច្រើនទៀត ផងធ្វើជាប្រយុទ្ធជាមួយខ្មាំងសត្រូវដ៏ខ្លាំងពូកែរមួយពេលឆ្លងកាត់ច្រកសមុទ្រតូច។
កាលពីមុនយោធាចិនត្រូវប្រមូលទិន្នន័យច្រើនណាស់ពីផ្កាយរណបដើម្បីធ្វើការវិភាគនៅលើដីដើម្បីបានពត៌មានលំអិតពីសមយុទ្ធបែបនេះនៅក្នុងទឹកដីអាមេរិក។