តម្លៃ ប្រេងឥន្ធនៈ នៅ កម្ពុជាបន្តឡើងថ្លៃជា បន្តបន្ទាប់គិតចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី ២០ ខែឧសភា
ភ្នំពេញ ៖ បេីយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២នេះ ស្តីពី ថ្លៃ លក់រាយ ប្រេងឥន្ធនៈ នៅតាម ស្ថានីយ បានឱ្យដឹងថា តម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា គិត ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ បាន បន្ត កើន ថ្លៃ ជា បន្តបន្ទាប់ រហូត ថ្លៃ ៥.៥៥០ រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា។
ជាក់ស្ដែង នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ១១ ដល់ ២០ ខែឧសភា ឆ្នាំ ២០២២ នឹងត្រូវ លក់ ៥.៧១០០ រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៥.៩៦០ រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។
សូមជម្រាបថា ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែ បន្ត និង សម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុង ១ លីត្រផងដែរ។
ដូច្នេះ ថ្លៃ លក់រាយនៅ កម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើសម្រាប់ ប្រេងសាំងធម្មតា ដែល នឹងត្រូវដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ ៥.៥៥០ រៀល ក្នុង ១ លីត្រ និង ប្រេងម៉ាស៊ូត ថ្លៃ ៥.៨០០ រៀល ក្នុង ១ លីត្រ ៕ សំរិត