ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចុះជួយ ខណ្ឌបឹងកេងកង បន្តចុះសាកសួរសុខទុក្ខផ្ដល់ អំណោយដល់ប្រជាពលរដ្ឋ ទីទ័លក្រវ័យចំណាស់ និងមានជម្ងឺប្រចាំកាយតាមខ្នងផ្ទះនិមួយៗ

186

ភ្នំពេញ៖នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញក្នុងនោះលោកជំទាវគឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និង លោកស្រីស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមន៍នារីខណ្ឌបឹងកេងកង .លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង ជាអនុប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍អមដំណើរដោយលោកចៅសង្កាត់ .អស់លោក .លោកស្រី ក្រុមការងារថ្នាក់សង្កាត់.ខណ្ឌជាច្រើនរូបទៀតចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង ផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋ ទីទ័លក្រវ័យចំណាស់និងមានជម្ងឺប្រចាំកាយនៅតាមខ្នងផ្ទះនិមួយៗប្រមាណ០៧គ្រួសារដែលរស់នៅក្នុងសង្កាត់បឹងកេងកងទី១ .សង្កាត់ទួលស្វាយព្រៃទី២ .សង្កាត់បឹងកេងកងទី៣.សង្កាត់អូឡាំពិក.សង្កាត់ទួលស្វាយព្រៃទី១ និង ទួលស្វាយព្រៃទី២ .ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង តំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអោយដឹងថាចំពោះអំណោយដែលផ្ដល់ជូនដល់ដៃប្រជាពលរដ្ឋ ទីទ័លក្រទាំង០៧គ្រួសារនោះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ.មី១កេស.ត្រីខ១យួរ.ជែល១ដប.ម៉ាស១ប្រអប់.រទេះរុញ១និងថវិកាមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកស្រីក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកងក៏បានមានមតិដោយក្រែនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងសូមអោយមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់ យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង