ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទាន អាហារពេលព្រឹក ជាមួយលោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការងារវិភាគបណ្តាញសង្គម

114

អាមេរិក ៖ នៅរដ្ឋធានីវ៉ាស៊ិនតោន ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោកពូ ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមការវិភាគបណ្តាសង្គម រស់នៅសហរដ្ឋអាមេរិក ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់លោកពូ ម៉ក់ ហឺន ថា សម្តេចពិតជាមានការរីករាយណាស់ ដោយបានជួបសន្ទនាជាមួយលោកពូ និងក្រុមការងារវិភាគបណ្តាញសង្គម នៃជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ បន្ទាប់ពីរូបសម្តេចផ្ទាល់បានមកដល់រដ្ឋធានីវ៉ាស៊ិនតោនភ្លាមៗ។

សម្តេចតេជោបន្តថា បើទោះបីជាពេលកន្លងមក យើងមិនដែលបានជួបគ្នាដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែយើ់ងធ្លាប់បានឆ្លងឆ្លើយតាមប្រព័ន្ធបណ្តាញសង្គម ទាក់ទិនទៅនិងស្ថានភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបម្រើឲ្យការរីកចំរើនរបស់ប្រទេស និងប្រជាជនកម្ពុជា។

ជាមួយនឹងងការទទួលទានអាហារក្នុងរូបភាពដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីតាមរយៈលោកពូ ម៉ក់ ហឺន សូមផ្តើមផ្ញើនូវការនឹករលឹកជូនដល់បងប្អូនកូនក្មួយជាទីស្រឡាញ់ទាំង អស់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមផ្ញើនូវការ នឹករលឹក និងក្តីស្រឡាញពេញបេះដូង ជូនចំពោះជនរួមជាតិទាំងអស់ ពិសេសសម្តេចបានបូងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាមជួយឃុំគ្រងបីបាច់ថែរក្សាការពារជនរួមជាតិខ្មែរទាំងអស់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការ និងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមទទួលបាននូវសុខសុភមង្គម ចំរ៉ុងចំរើន គ្រប់ក្រុមគ្រួសារ។

លោកពូ ម៉ក់ ហឺន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះសម្កេចតេជោម្តងហើយម្តងទៀត ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អនុញ្ញាតឲ្យរូបលោកពូ និងក្រុមការងារទាំងអស់ បានជួបសន្ទនានិងផ្តល់នូវការទទួលទានអាហាររួមគ្នា ដែលនេះបានបង្ហាញពីការគោរពស្រឡាញ់ មិនប្រការពណ៌សម្បុស និន្នាការនយោបាយ បើទោះបីជាកន្លងមក លោកពូនិងក្រុមការងារបានធ្វើការវាយប្រការលើរូបសម្តេច និងគណបក្សប្រជាជនកម្ពុជាក្តី។

លោកពូមានប្រសាសន៍ថា លោកពូពិតជាគោរពកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចហើយស្ទើតែគេងមិនលក់ ដោយបានជួបសម្តេចដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ិនតោន។

លោកពូ ម៉ក់ ហឺន បានបូងសួងដល់វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាមជួយឃុំគ្រងថែក្សាការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត សូមកាន់តែមានតេជៈបារមីខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាមគ្គទេសក៏ដ៏ឆ្នើម ដឹកនាំជោគវាសនាអនាគតប្រទេសជាតិឲ្យកាន់តែរីកចំរ៖នរឹងមាំ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់របស់សម្តេច ជាយូរអង្វែងតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង