ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចាញ់សឹង្ហបូរី០ទល់១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី១១ឧសភា

67

ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នៅស៊ីហ្គេមថ្ងៃទី១១ឧសភា ក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជា លេងចាញ់ក្រុមសឹង្ហបូរី០ទល់១ទាំងមិនអស់ចិត្ត ។

ការប្រកួតនេះកម្ពុជាពិតជាមានឧិកាសច្រើនតែក្រុមកម្ពុជាគ្មានសំណាងដើម្បីប្រជែងបានជ័យជំនះ ។សឹង្ហពូរីរកបានមួយគ្រាប់
នៅនាទី៣៦ដោយការប្រើក្បាលបញ្ជូនបាល់បញ្ចូលទីកម្ពុជារបស់កីឡាករSaifullah Akbar។ទោះបីជាយ៉ាងនេះក៏ដោយក៏ក្រុមកម្ពុជានៅមិនទាន់អស់សង្ឃឹមនោះទេ គេនៅតែប្រឹងវាយសម្រុក ទៅលើគូប្រកួតព្រមទាំងមាន ឧិកាសទាត់បាល់បគញ្ជូលទីគូប្រកួតទៀតផងតែបាល់តែងតែរត់ខុសគោលដៅទៅបុកបង្គោលទីទាំងនីតង់ទី១ និងតង់ទី២ ។
ទីបំផុតចប់ការប្រកួតកម្ពុជាចាញ់សឹង្ហបូរី០ទល់១ ។នេះជាការប្រកួតទី២របស់កម្ពុជាដែលការប្រកួតទី១កម្ពុជាឈ្នះឡាវ៤ទល់១ ។
ពេលនេះ២ប្រកួតកម្ពុជាឈ្នះមួយប្រកួតចាញ់មួយប្រកួតមាន៣ពិន្ទុក្នុងដៃ ។

ចំពោះសឹង្ហបូរីទើបតែលេងបានមួយប្រកួតបានទទួលជ័យជំនះ ដោយមាន៣ពិន្ទុក្នុងដៃ ។ លទ្ធផលនេះធ្វើឲ្យក្រុមកម្ពុជាធ្លាកមកចំណាត់ថ្នាក់លេខ៣វិញ ។
គ្រូបង្វឹកកម្ពុជាលោកRyu Hirose បាននិយាយក្រោ្បញ្ចប់ការប្រកួតថា នេះជាការប្រកួតដ៏លំបាកមួយ។ យើងបាត់បង់ឧិកាសល្អៗ
ជាច្រើនហេតុនេះទើបយើងបានទទួលលទ្ធផលក្រៀមក្រំបែបនេះ ។ការប្រកួតដែលកីឡាករគ្មានទំនាក់ទំនងគ្នា មិនសូវល្អបែបនេះហើយទើបកាតបញ្ជូនបាល់ឲ្យគ្នាក៏មិនសូវបានល្អ ដែលនេះជាចំណុចដែលក្រុមទាំងមូលត្រូវតែកែតម្រូវឡើងវិញ ។លោកបន្តថាក្រុមទាំងមូលនឹងមាន ភាពចាស់ទុំជាងមុននៅក្នុងការប្រកួតក្រោយៗទៀត ។

គ្រូបង្វឹកក្រុមសឹង្ហបូរីNazri Nasir បាននិយាយបែបចំអកថាយើងមិនចុះចាញ់ទេយើងមានសំណាងបន្តិច ។យើងបានផ្ដោតអារម្មណ៍
រយៈពេល៩០នាទីដោយក្រុមទាំងមូលធ្វើតាមបច្ចេកទេសបានល្អ ។យើងរៀនលេងឲ្យបានកាន់តែល្អយើងសក្តិសមនឹងឈ្នះណាស់ ។
អតីតវីរបុរសបាល់ទាត់កម្ពុជាលោកប៉ែនផាតបានសរសេរនៅក្នុងហ្វេប៊ុកផ្ទាល់របស់លោកថាខ្ញុំមានការសោកស្ដាយជាខ្លាំងនៅថ្ងៃនេះ តង់ទីមួយក្រុមគោព្រៃរបស់យើង មាន ឪកាស ជាច្រើនដង នៅមុខ ទីគេ តែយើងមាន អាត្មានិយម ស៊ុតៗ ច្រើន. . .។ត្រូវតែកែ កំគិត អាត្មានិយម អោយបាន សុំទោស ណា ៕

អត្ថបទដែលជាប់ទាក់ទង