ម្សិលម៉ិញនេះ ប្រមុខអូឡាំពិកកម្ពុជា ដឹកនាំកីឡាករ កីឡាការិនី ជាង១០០នាក់ទៅចូលរួម ស៊ីហ្គេម
ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី១១ខែឧសភាឆ្នាំ២០២២ម្សិលម៉ិញនេះឯកឧត្តមលោកបណ្ឌិតថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងសមាជិកក្រុមប្រឹក្សាកីឡា SEAGAMESឯកឧត្តមប៊ូ ជុំសេរីនិងឯកឧត្តមសុខ សប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងមន្តី្ររបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឹន កីឡាបានដឹកនាំក្រុមកីឡាករកីឡាការិនីកម្ពុជា ចំនួនជិត២០០នាក់ចេញទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅទីក្រុងហូណាយប្រទេសវៀតណាមនៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight) ។
សម្រាប់ការចេញដំណើរជើងទី៣នេះមានរួមមានកីឡាបាល់ទះក្នុងសាលកីឡាវាយកូនឃ្លីលើតុ កីឡាវាយកូនបាល់ កីឡាសីដក់ កីឡាគុនដាវ កីឡាបាល់បោះបុរស-នារី កីឡាវូស៊ី ហែលទឹក និងជីជិតស៊ូ ព្រមទំាងគណៈប្រតិភូ គ្រូបង្វឹក ១៣៦នាក់។
ឯកឧត្តមប្រមុខអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថាគិតមកដល់ពេលនេះកម្ពុជាកំ
ពុងមេដាយប្រាក់៤គ្រឿងងក្នុងដៃហើយដោយសារប្រភេទកីឡាឃីកបុកស៊ីងរបស់យើងបានឡើងវគ្គផ្តាច់ព្រ័ត្រ ពីមុនកីឡាឃីកបុកស៊ីងមានការខ្សោយ ប៉ុន្តែការប្រកួត SEA GAMES លើកនេះយើងខ្លាំងអាចឡើងដណ្តើមមេដាយជាមួយកីឡាករប្រទេសជិតបាន។
នេះជាការយកចិត្តទុកដាក់របស់សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីក្នុងការធ្វើដំណើរ
របស់ក្រុមកីឡាករកីឡាការិនីទំាងងាយស្រួលសម្រាប់ការស្នាក់នៅហើយតាមគោលការណ៍
ម្ចាស់ផ្ទះឲ្យចេញទៅ២ថ្ងៃមុនប៉ុណ្ណោះ។
ឯកឧត្តមបានបន្តថាមុនកម្មវិធីបើកការប្រកួតជាផ្លូវការឯកឧត្តមអញ្ជើញចូលរួមប្រជុំ
ក្រុមប្រឹក្សាកីឡាSEAGAMESក្នុងនាមសហប្រធានដោយសារតែប្រទេសវៀតណាមពន្យា
ពេលការប្រកួតហើយបើប្រជុំនៅកម្ពុជាប្រទេសកម្ពុជាជាប្រធានវិញចំណែកការប្រជុំដើម្បីពិ
និត្យលើកំណត់ហេតុដែលយើងបានប្រជុំនៅខេត្តសៀមរាបកាលពីលើមុនឲ្យច្បាស់លាស់ ។ យើងបានសម្រេចម្តងហើយ គឺ៤០ប្រភេទកីឡានៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា៕