ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនឃាតករ ដែលសម្លាប់បុរស ដើរទិញអេតចាយ​

176

ខេត្តព្រះវិហារ÷កម្លាំងកងរាជអាវុធហត្ថខេត្ត បានបំបែកសំណុំរឿងឃាតកម្ម​ ដែលសម្លាប់យុវជនម្នាក់អ្នកដេីរទិញអេតចាយ​ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ស្ថិតក្នុងភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបានហើយ នៅរសៀលថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ត្រី​ កង​ សៅគុណ​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ​ មានប្រសាសន៍ថា: នៅវេលាម៉ោង១៣:៣៧នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័តសរុបចំនួន១៣នាក់ រថយន្ត០២គ្រឿង អាវុធ០២ដើម ដឹកនាំដោយលោកវរៈសេនីយ៍ទោជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវករណីឃាតកម្មខាងលើ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះមុំ​ ថា​ អាយុ៣០ឆ្នាំ​ រស់នៅភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ដែល បានប្រេីកាំបិតកាប់ទៅលេីជនរងគ្រោះឈ្មោះ​ទុយ​ ទឺ​ អាយុ២៣ឆ្នាំ​ រស់នៅភូមិស្លាករ​ ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ​ ដែលបានមកស្នាក់នៅខេត្តព្រះវិហារ​ ប្រកបរបរដេីរទិញអេតចាយ​ ។

កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ​ នឹងឈានដល់កំណត់មុខសញ្ញា​ រយៈពេល៣ថ្ងៃក្រោយ កកេីតហេតុរហូតឈានដល់ការឃាត់ខ្លួនឃាតករ បាននៅចំណុចវាលស្រែ​ ជិតជេីងភ្នំត្បែងមានជ័យ​ ស្ថិតក្នុងភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ដោយជនសង្ស័យធ្វេីសកម្មភាព កាប់សម្លាប់ជនរងគ្រោះ​ចំនួន៥កាំបិតខ្វែវ រួចរត់គេចខ្លួន​ ទៅលាក់ខ្លួននៅជេីងភ្នំ​ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា: ករណីឃាតកម្មនេះកេីតឡេីងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់​ ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ​២០២២​ ស្ថិតនៅភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​។ ហហើយជនរងគ្រោះ​ មិនដែលស្គាល់គ្នា​ជាមួយជនល្មេីសនិងប្រពន្ធនោះឡេីយ​ពីមុនមក ។

សូមបញ្ជាក់ថា: នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២​ ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេី​ លុះដល់មុខផ្ទះជនសង្ស័យ​ ដោយសារអាកាសធាតុក្តៅពេក​ ក៏បានឈប់ម៉ូតូ​ អង្គុយហូបចំណី​ ក៏ស្រាប់តែជនសង្ស័យបាញ់កៅស៊ូចំពាមមួយគ្រាប់ សំដៅមកលើជនរងគ្រោះ តែមិនត្រូវ​ ពេលនោះជនរងគ្រោះក៏មិនបានចាប់អារម្មណ៍​ឡើយ។ បានមួយភ្លែតក្រោយមក​ ក៏ស្រាប់តែឃេីញជនសង្ស័យ​ កាន់កាប់បិតខ្វែវ សំដៅទៅកាប់លេីជនរងគ្រោះ​ ពេលនោះជនរងគ្រោះ​ ក៏យកដៃរង​ ហេីយរត់ហៅគេឯងឲ្យជួយ​ តែជនសង្ស័យនៅតែបន្ត រត់តាមកាប់សម្លាប់ជនរងគ្រោះ​ រហូតដល់ស្លាប់តែម្តង​ ។

សមត្ថកិច្ច​មូលដ្ឋានក៏បានបញ្ចាក់ដែរថា​: ជនសង្ស័យ​ជាមនុស្សសរសៃប្រសាទ​ នឹងប្រេីប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ​ ។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះវិហារ​ ដេីម្បីសាកសួរ​កសាងសំណុំរឿង និងបញ្ចូនទៅតុលាការបន្តនិតិវិធីតាមផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង