កិច្ចសន្ទនាគោលនយោបាយ ការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ នឹងធ្វើ ឲ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់
វៀតណាម ៖ នាយឧត្តមសេនីយ៍ នាង ផាត ជួបសន្ទនាលើកទី៥ ជាមួយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥ រវាង នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ ហ័រលឺ ស្រុកឡុកនីញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម។
ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានមានប្រសាសន៍ថា កិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥នេះ បានធ្វើឡើងនៅមុនជំនួបប្រាស្រ័យការពារជាតិព្រំដែនគោក កម្ពុជា-វៀតណាម លើកទី១ រវាងថ្នាក់រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ, ខួប៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរ (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧- ថ្ងៃទី24 ខែមិថុនា ឆ្នាំ២០២២) និងគម្រប់ខួបលើកទី៤៥ឆ្នាំ នៃថ្ងៃចងចាំដំណើរឆ្ពោះទៅផ្តួររំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុនសែន នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ហើយឯកឧត្តម ហ័ង ស៊ុនចៀន មានជំនឿជឿជាក់ថា កិច្ចសន្ទនានេះ ភាគីទាំងពីរ កម្ពុជា-វៀតណាម និងពិភាក្សាប្រកបដោយឈរលើស្មារតីស្មោះត្រង់ មានទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ហើយរួមចំណែកធ្វើ
ឲ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា កិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥នាពេលនេះ គឺជាកាឆ្លើយតបទៅនឹស្មារតីនៃការអនុវត្ត តាមផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាមប្រចាំឆ្នាំ
២០២២ ស្របពេលដែលមានវិបត្តិយ៉ាងឆាប់រហ័ស នៃសភាពការណ៍តំបន់ និងសកលលោក ក៏ដូចជាការវិវត្តសភាពការណ៍ថ្មីៗ ដែលរងផលប៉ះពាល់ពីវិបត្តិនៃជម្ងឺកូវីដ១៩ជាសកល បានរីករាលដាលនៅលើសកលលោក ចាប់តាំងពីឆ្នាំ២០២០ បានជះឥទ្ធិពលមិនល្អដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម។
នាយឧត្តមសេនីយ៍ នាង ផាត ក៏បានលើកឡើងអំពីសភាពការណ៍សន្តិសុខនៅក្នុងតំបន់ សកលលោក បញ្ហាសកម្មភាពសន្តិសុខការពារជាតិ វៀតណាម និងកម្ពុជា បញ្ហាដាក់ចេញក្នុងកិច្ចសប្រតិបត្តិការការពារជាតិ។ អំពីទំនាក់ទំនង កម្ពុជា-វៀតណាម និងកិច្ចសប្រតិបត្តិការការពារជាតិ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង ស៊ុនចៀន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានលើក
ឡើងនូវទិសដៅសម្រាប់ឆ្នាំ២០២២នេះ រួមមានចំនួន៨ចំនុច មកពិភាក្សា ដោយ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ថា ក្នុងឱកាសអបអរសាទរខួប៥៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកាទូតនៃប្រទេសទាំងពីរ, វៀតណាមគ្រោងរៀបចំ ៣០
សកម្មភាព រួមសហការជាមួយភាគីកម្ពុជាដើម្បីអនុវត្ត ក្នុងនោះសកម្មភាពនៃជំនួបលើកទី១ រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ គឺជាសកម្មភាពដំបូងដែលភាគីទាំងពីរ រួមគ្នាអនុវត្តឲ្យបានល្អ។ ហើយយើងរក្សាកិច្ចសន្ទនា ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិទាំងពីរនេះឲ្យបានរៀងរាល់ឆ្នាំ ដែលឆ្នាំក្រោយនឹងធ្វើនៅលើទឹកដីកម្ពុជា។ បន្តកិច្ចសងប្រតិបត្តិការ ការផ្លាស់ប្តូរគណៈប្រតិភូការ
ល្បាតព្រំដែនរួមគ្នា និងបន្តការចរចារដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់។ អប់រំឲ្យស៊ីជម្រៅទៅដល់កងទ័ព និងប្រជាជន បានយល់ដឹងពីប្រពៃណីទំនាក់ទំនងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ និងទប់ស្កាត់បដិវត្តពណ៌។ បន្តអនុវត្តឲ្យល្អលើកការបណ្តុះបណ្តាលនាយទាហាន លើយុទ្ធនាការ និងយុទ្ធសាស្ត្រការពារជាតិ។ ពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារ បច្ចេកទេសយោធា និងការវិនិយោគកសាងកងទ័ព។ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងយន្តការអាស៊ាន និងបានជម្រុញឲ្យក្រសួងការពារជាតិកម្ពុជា រាយការណ៍ទៅជូនដល់រាជរដ្ឋាភិបាលឲ្យមានយន្តការ និងគោល
នយោបាយងាយស្រួលដល់ប្រជាពល
រដ្ឋ និងអ្នកវិនិយោគវៀតណាមរស់នៅកម្ពុជា។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានថ្លែងនូវការវាយតម្លៃខ្ពស់ និងគាំទ្រចំពោះទំនាក់ទំនងកាទូត វៀតណាម និងកម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានលើកឡើងនូវទិសដៅទាំង៨ និងសកម្មភាព៣០ ព្រមនិងខិតខំជម្រុញដល់បណ្តាកងឯកភាព នៃ ខ.ភ.ម ចូលរួមសហការអនុវត្ត ដើម្បីជាផលប្រយោជន៍រួម នៃកងទ័ពនិងប្រជាពលរដ្ឋ ប្រទេសទាំងពីរ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុកនៃក្រសួងការពារជាតិទាំងពីរផងដែរ៕