ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់កម្ពុជាអស់ឧិកាស ឡើងទៅវគ្គបន្ត បន្ទាប់ពីចាញ់ថៃ០ទល់៥

237

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាបាត់បង់ឧិកាសឡើងទៅលេងវគ្គបន្តទៀតហើយបន្ទាប់ពីប្រកួតចាញ់ក្រុមថៃ០ទល់៥នោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹក U-23 កម្ពុជាបាននិយាយដូច្នេះថាការប្រកួតចាញ់ថៃ០ទល់៥ថ្ងៃនេះគឺជាអ្វីដែលយើងមិននឹកស្មាន
ដល់។នៅដើមវគ្គទី១យើងមានឱកាសច្បាស់លាស់ជាច្រើនក្នុងការឈានទៅបង្កើតគ្រាប់បាល់។ ប្រសិនបើពួកគេបានទាត់បញ្ចូលទី ស្ថានភាពអាចនឹងខុសគ្នា។

តំបន់បម្រើនិងការពារធ្វើមិនបានល្អទេសម្រាប់នេះ។ការប្រកួតបន្ទាប់នឹងត្រូវពិចារណា។សង្ឃឹមថាតាមរយៈការប្រកួតនេះកីឡាករនឹងមានភាពចាស់ទុំជាងមុន។យើងនឹងព្យាយាមស្វែងរកអ្វីដែលប្រសើរជាងនេះសម្រាប់តំបន់បម្រើ និងការពារ។

ក្នុងការប្រកួតនេះថៃ បានបើកការនាំមុខមកលើកម្ពុជា ភ្លាមៗត្រឹមតែ ៤នាទី ទាត់បញ្ចូលទីដោយកីឡាករ Chonnapat Buaphan។ កម្ពុជា បន្តមានឱកាសច្បាស់ៗចំនួន ៣ដង ក្នុងការរកគ្រាប់បាលតាមស្មើប៉ុន្តែនៅតែធ្វើមិនបានសម្រេច ហើយថៃទៅវិញជាអ្នកបន្ថែមគ្រាប់បាល់ទី២ និងទី៣ នៅនាទី៣១ និង៤១ ដោយកីឡាករ Korawich Tasa និងកីឡាករ Worachit Kanitsribampen ម្នាក់មួយគ្រាប់ ជួយឲ្យនាំមុខកម្ពុជា ៣ទល់០នៅវគ្គទី១។

លុះចូលដល់វគ្គទី២ថៃនៅតែរក្សាភាពខ្លាំងនិងមានឱកាសកាន់តែច្រើនជាងមុន ប៉ុន្តែត្រូវបានរារាំងដោយ ហ៊ុល គឹមហ៊ុយ ជារឿយៗ។ យ៉ាងណាមិញថៃ នៅតែអាចរកគ្រាប់បាល់បាន ២គ្រាប់បន្ថែមទៀត នៅនាទី៧២ និង៨៨ ដោយកីឡាករប្ដូរចូល Patrik Gustavsson ទាំង ២គ្រាប់ ធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានចាញ់ ថៃ ០ទល់៥។

លទ្ធផលនេះបានធ្វើឲ្យ លោក Ryu Hirose បានបង្ហាញពីការនឹកស្មានមិនដល់ ដ្បិតនៅដើមវគ្គទី១កូនក្រុមរបស់លោកមានឱកាសល្អៗដែលស្ទើរតែនឹងឈានទៅបង្កើតគ្រាប់បាល់។
លទ្ធផលនេះធ្វើឱ្យកម្ពុជា ឈរនៅលេខ៤ អស់ឱកាសឡើងវគ្គបន្ត ក្រោយប្រកួត ៣ដង ឈ្នះ១ និងចាញ់២ មាន ៣ពិន្ទុ ខណៈនៅសល់ ១ប្រកួតទៀតជាការប្រកួតបង្រ្គប់កិច្ច ជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា នេះ វេលាម៉ោង ៤:០០រសៀល៕

អត្ថបទដែលជាប់ទាក់ទង