ប៉េតង់ជើងឯកពិភពលោក៖ កម្ពុជាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសា២ទល់២
ភ្នំពេញ៖ក្រុមកីឡាករប៉េតង់កម្ពុជាលើវិញ្ញាសាបុរស២ទល់២បានឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៃព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់ ។
គ្រូបង្វឹកលោក អ៊ុក យ៉ារី បានប្រាប់ឲ្យដឹងថា កីឡាករ ពុធយ៉ុន ច័ន្ទដារា និង កីឡាករ ភាពវ៉ាឃីមបានឡើងទៅកាន់វគ្គ១/២ឬពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយយកឈ្នះក្រុមកីឡាករហ្វាំងឡង់ ក្នុងលទ្ធផល ១៣ ទល់៩ ចំណែកវិញ្ញាសាចម្រុះកីឡាការិនី ធា សម្ជស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ាបានធ្លាក់ពីការប្រកួតហើយសម្រាប់ការប្រកួតជើងឯក ប៉េតង់ពិភពលោកឆ្នាំ២០២២ នៅប្រទេសដាណឺម៉ាក។
ការប្រកួតប្រទេសដាណឺម៉ាក់ មាន ប្រទេស ចំនួន៤៨ប្រទេស នៅទូទំាងពិភពលោក មកចូលរួមប្រកួត ។ សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជា នឹងបញ្ជូនគណៈប្រតិភូគូ្របង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៧នាក់ ទៅចូលរូមកក្នុងនោះកីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក ២នាក់ និងប្រធានប្រតិភូ១នាក់ សម្រាប់ក្រុមអត្តពលិករួមមានកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម គ្រូបង្វឹករូបលោក និងអ្នកគ្រូ អ៊ុ ចន្ទ្រា និងប្រធានប្រតិភូ លោក ហ៊ឹម ខេមរា ។
លោកគ្រូបង្វឹកបន្តថា ចំពោះវិញ្ញាសា ១ទល់១ ផ្នែកបុរស គឺកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ១ទល់១ ផ្នែកនារី កីឡាការិនី ជុំ ជីវណ្ណ ចំពោះវិញ្ញាសា ២ទល់២ ផ្នែកបុរស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ២ទល់២ ផ្នែកនារីកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស និងវិញ្ញាសាចម្រុះ ៕