ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការWMF បញ្ជូនអ្នកជំនាញខួងថ្ម មកខួងថ្មភ្នំធម្មជាតិ នៅជណ្តើរបុរាណខាងជើង ប្រាសាទព្រះ វិហារ ដើម្បីជួសជុល

31

ភ្នំពេញ៖ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងនៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ថា អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានបញ្ជូនអ្នកជំនាញខួងថ្ម មកជួយខួងថ្មភ្នំធម្មជាតិនៅជណ្តើរបុរាណខាងជើងនៃប្រាសាទព្រះ វិហារ ថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ២០២២ តបតាមការស្នើសុំរបស់អាជ្ញាធរជាតិព្រះវិហារ។

លោក គង់ ពុទ្ធិការ បានឱ្យដឹងទៀតថា តបតាមការស្នើសុំរបស់ អាជ្ញាធរជាតិព្រះវិហារ អង្គការមូលនិធិប្រាសាទពិភពលោក(WMF) បានបញ្ជូន លោក សុខា អ្នកជំនាញខួងថ្ម មកជួយខួងថ្មភ្នំធម្មជាតិ នៅថ្នាក់ដៃជណ្តើរទី៧ នៃជណ្តើរបុរាណខាងជើងប្រាសាទព្រះ វិហារ ដែលមានបញ្ហាគ្រឹះ ថ្មភ្នំធម្មជាតិពុកផុយ និងបែកចេញពីគ្នា បានចំនួន ១២ រន្ធដែលមានជំរៅពី ១០៥ ទៅ ១៣០ សង់ទីម៉ែត្រ និង អង្កត់ផ្ចិត ២២ មីលីម៉ែត្រ ដើម្បីដាក់ដែកថែប និង កាវភ្ជាប់គ្រឹះថ្មភ្នំដែលបែកចេញពីគ្នាអោយរឹងមាំឡើងវិញ។

សូមបញ្ជាក់ថា មូលនិធិ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ បានផ្តល់ថវិកាជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ចាប់តាំងពី ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នគម្រោងនេះកំពុងអនុវត្តដំណាក់កាលទី៣ នៅថ្នាក់ដៃទី៦ និង៧ ដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ៕​ . សំរិត

អត្ថបទដែលជាប់ទាក់ទង