ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុស២នាក់ ឪពុកម្ដាយបាត់ពីខេត្តសៀមរាប រយះពេល៥ថ្ងៃ ត្រូវឪពុកម្តាយមកទទួលយកហើយ

34

 

ភ្នំពេញ ៖ ឪពុកម្ដាយបានបង្ហោះតាមបណ្ដាញសង្គម រួមនិងប្ដឹងសមត្ថកិច្ចសង្កាត់ ស្ករក្រាម ក្រុងសៀមរាបបាត់កូនប្រុសចំនួន២នាក់ អាយុ១៤និង៩ឆ្នាំហើយសមត្ថកិច្ចស្រាវជ្រាវរកឃើញនៅកោះពេជ្រ កាលវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២២ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរសឈ្មោះ ភាច ហ៊ុន អាយុ ៣៨ឆ្នាំ មុខរបរមន្រ្តីរាជការ មានប្រពន្ធឈ្មោះ ពេជ្រ សុខេង អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅ ភូមិ ល្អក់ ឃុំ កណ្ដែង ស្រុកប្រាសាទ ខេត្ត សៀមរាបបានប្រាប់ថាមុនកើតហេតុកាលពីរសៀលថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២២មិនឃើញចេញពីសាលារៀនមកដល់ផ្ទះហើយបានជិះម៉ូតូដើររកអស់ចិត្តទើបល្ងាចឡើងទៅដាក់ពាក្យបណ្ដឹងនៅ សង្កាត់ ស្ករក្រាម ក្រុងសៀមរាបដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ តែរូបគាត់ជាឪពុកម្ដាយនៅតែ បន្តការរុករកតាមមាត់ស្ទឹងខ្លាច ក្មេងនាំគ្នាទៅលេងទៅទឹក ។ ឪពុកបន្តថាបានបង្ហោះរូបថតគ្រួសារមាន ចំនួន៦នាក់កូនគាត់មានចំនួន៤នាក់ប្រុស២ស្រី២នាក់កូនប្រុសដែលបាត់កូនប្រុសទី២ អាយុ១៤ឆ្នាំ កូនប្រុសទី៣មានអាយុ៩ឆ្នាំ និងក្រោយពីដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចរួចក៏បាន យករូបបង្ហោះតាម បណ្ដាញសង្គមហ្វេសបុកដែល អំពាវនាវប្រជាពលរដ្ឋនៅប្រទេសកម្ពុជាយើង ប្រសិនជាឃើញកូនប្រុសខ្ញុំ២នាក់ផ្ដល់ព័ត៍មានផងតាមរយះទូរស័ព្ទ ។ រហូតដល់ថ្ងៃទី១៤ ខែឆ្នាំដដែលមានប្រជាពលរដ្ឋប្រាប់គាត់តាមទូស័ព្ទថា ឃើញក្មេងប្រុស២នាក់សង្ស័យជាកូនគាត់ ដោយប្រាប់ភិនភាគត្រូវនិងកូនខ្ញុំលុះដល់ថ្ងៃទី១៥ ខែ ឧសភាបានជិះរថយន្តក្រុងធ្វើដំណើរពីខេត្តតាមមើលរកនៅម្ដុំវត្តថាន់ ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមកដល់ភ្នំពេញម៉ោង៣រសៀល ក៏បានជិះម៉ូតូកង់បីឥណ្ឌារាងធូរថ្លៃមិន សូវចំណាយលុយច្រើនតែនៅតែរកមិនឃើញដោយ មើលទៅមួយរសៀលធ្វើដំណើរអស់លុយច្រើនក៏ដាច់ចិត្តខ្ចីម៉ូតូមិត្តភ័ក្រ្តនៅ ភ្នំពេញដោយជិះស្វែងរកតែនៅតែមិនឃើញកូនប្រុសគាត់ រហូតដល់យប់ក៏សំរាករងចាំព្រឹកឡើងបន្តរកទៀត ។ហើយនៅម៉ោង៧ព្រឹកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនបានទូរស័ព្ទមករូបគាត់ជាឪពុកថា កូនប្រុសបងរកឃើញហើយសូម អញ្ជើញមកទទួលយកវិញនៅប៉ុស្តិ៍រដ្ឋបាលលឺបែបនេះសប្បាយផងយំរំភើបចិត្តពេក ពេលមកដល់ជួបកូនប្រុសទាំង២នាក់រួចអោបហើយយំនិងអួលដើមករថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញក្រោយពីទទួលបានដំណឹងពីស្នងការដ្ឋានខេត្តជាពិសេស លោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ខណ្ឌចំការមនខិតខំស្វែងរកកូនប្រុសខ្ញុំ គ្មានអ្វីក្រៅពីម្រាមដៃដប់ សំពេះជូនពរកងកម្លាំងមានសុខភាពល្អទាំងអស់គ្នា ។

សមត្ថកិច្ចបានបញ្ជាក់ថាការរកឃើញក្មេងប្រុសក្រោយពីផេកស្នងការដ្ឋានរាជធានីភ្នំពេញបានបង្ហោះរូបថតក្មេងប្រុសទាំង២នាក់ដែលបានបាត់ខ្លួននៅខេត្តសៀមរាបហើយខាងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនខិតខំយករូបចែកតាមកន្លែងសំខាន់ ដូចជាផ្សារអុីអននិងទីក្រុងកោះពេជ្ររហូតមកដល់ព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២២ក៏ខាងសន្តិសុខកោះពេជ្រ បានទំនាក់ទំនងថាក្មេងប្រុសដែលបាត់ នៅសៀមរាបបានប្រទះឃើញដេកនៅក្រោមស្ពានកោះពេជ្រ រួចក៏ទៅដល់កន្លែងសន្តិសុខក៏ឃើញក្មេងប្រុសទាំង២នាក់ មានសភាពហេវហត់ក៏បានទិញបាយនិងភេសជ្ជ: អោយហូបឆ្អែតរួចទើបយកមកកាន់ប៉ុស្តិ៍ ដើម្បីសួរនាំដើម្បីប្រគល់ អោយឪពុកបង្កើតក្មេងវិញ។

ក្នុងនោះក្មេងប្រុសទាំង២នាក់បានឆ្លើយថាខ្លួនមានបុរសវ័យចំណាស់ បើកឡានពណ៍ខ្មៅហើយហៅគាត់ចូលឡាន ក្រោយមកក៏បានចូលឡានទុកកង់ចោលតាម ផ្លូវរហូតមកដល់ភ្នំពេញក៏ចុះពីឡានចេះ តែដើរពីនាក់ប្អូនរហូតមកដល់កោះពេជ្រ តែសំណាងមានលុយទិញចំនីអាហារហូប ដោយសារកាលពីថ្ងៃបាត់ខ្លួនបាន បោកកូនជ្រូកសំន្សំលុយ៦មុឺនយកមក ជាប់ខ្លួនមកដល់ថ្ងៃសមត្ថកិច្ចឃើញគឺលុយចាយអស់ល្មម ។ សមត្ថកិច្ចក៏មិនបានសួរដេញដាលច្រើនសំខាន់ក្មេងប្រុស បានទទួលស្គាល់បុរស ដែលមទទួលគឺជាឪពុកបង្កើតពិតមែន ក៏ធ្វើលិខិតទទួលយកកូនពីប៉ុស្តិ៍រដ្ឋបាល ហើយអោយគាត់បន្តដំណើរទៅខេត្តសៀមរាបវិញ ដើម្បីប្រញ្ញាប់ទៅជូនដំណឹងដល់ខាងស្នងការដ្ឋានខេត្តសៀមរាប ដើម្បីបន្តនីតិវិធីស្រាវជ្រាវតើករណីខាងលើ មូលហេតុអ្វីបានជាក្មេងមកដល់ភ្នំពេញអោយប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង