ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីធាក់ប្លន់យកម៉ូតូ នៅផ្លូវមាត់ទន្លេ ទល់មុខបន្ទាយជើងទឹកផ្លូវលេខ២១

148

 

កណ្តាល៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមធ្វើការបំភ្លឺជូនបងប្អូន ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅទាក់ទងទៅនិងសារព័ត៌មានបានសរសេរថា៖ មានករណីធាក់ប្លន់យកម៉ូតូនៅនៅផ្លូវមាត់ទន្លេទល់មុខបន្ទាយជើងទឹកផ្លូវលេខ២១មាត់ទន្លេនាល្ងាចថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២វេលាម៉ោង៩យប់ ។

ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
១- យុឺន វីរះយុទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២- សេង សុភា ភេទស្រីអាយុ១៨ឆ្នាំរស់នៅសង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល ។

ក្រោយពេលកើតហេតុកម្លាំងផ្នែកព្រហ្មទណ្ឌនិងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅបានចុះទៅដល់ទីតាំងកន្លែងកើតហេតុដើម្បីស្រាវជ្រាវ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ យុឺន វីរះយុទ្ធ និង ឈ្មោះ សេង សុភា ដែលជាជនរងគ្រោះបានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរមកពីភ្នំពេញ ដោយជិះម៉ូតូម្នាក់ ១គ្រឿង បណ្តើរគ្នារហូត លុះដល់ចំណុចកើតហេតុក៏មានជនមិនស្គាល់មុខបានជិះម៉ូតូចំនួន២ម៉ូតូ មកធាក់ម៉ូតូរបស់ឈ្មោះ យុឺន វីរះយុទ្ធ បណ្តាលអោយដួលប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូទេ គឺបន្ទាប់ពីធាក់រួចហើយជនសង្ស័យបានជិះម៉ូតូចេញទៅបាត់តែម្តង ។

យោងតាមចម្លើយរបស់សាក្សីដែលឃើញព្រឹត្តិការណ៍នោះដោយផ្ទាល់ បាននិយាយថា ពួកគាត់បានឃើញម៉ូតូ២គ្រឿងបានជិះមកធាក់ម៉ូតូជនរងគ្រោះដែលកំពុងតែបើកបរនៅលើដងផ្លូវបណ្តាលអោយដួលហើយជងសង្ស័យបានជិះចេញទៅបាត់ ។

ដូចច្នេះយើងអាចសន្និដ្ឋានបានថា៖ ករណីនេះអាចជាករណីគំនុំ មិនមែនជាករណីធាក់ប្លន់យកម៉ូតូនោះទេ។

អត្ថបទដែលជាប់ទាក់ទង