ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានធ្វេីពិពិធកម្មសេដ្ឋកិច្ច ពីកសិកម្មផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតសម្រាប់នាំចេញ ធ្វើឱ្យពលរដ្ឋមានចំណូលល្អប្រសើរ

156

បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីពិពិធកម្មសេដ្ឋកិច្ច កសិកម្មផ្គត់ផ្គងគ្រួសារ ទៅជាការផលិតសម្រាប់លក់ និងនាំចេញធ្វើឱ្យប្រជាពលរដ្ឋមានចំណូលល្អប្រសើរកាត់បន្ថយបានភាពក្រីក្រ។

ការឱ្យដឹងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពសម្ពោធស្នាក់ការគណបក្សក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងនាម សម្តេចតេជោ ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់បក្សកោតសរសើរ និងអរគុណដល់សមាជិក និងក្រុមការងារគ្រប់ថ្នាក់ដែលបានលះបង់កម្លាំងកាយ ស្មារតី សម្ភារៈ ថវិកា ចិញ្ចឹមចលនា នៅជាប់ជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយដោះស្រាយបំពេញតម្រូវការអភិវឌ្ឍន៍ និងកសាងបាននូវសមិទ្ធផលជាច្រើនជូនគណបក្ស និងសង្គមជាតិ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា «សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច កសិកម្ម ការដាំដុះ ដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វការខិតខំបង្វែរទិសពីការដាំដុះផ្គត់ផ្គងគ្រួសារ ទៅជាការផលិត សម្រាប់ លក់ និងនាំចេញទិន្នផលត្រូវបានកើនឡើង ថ្លៃកសិផល មានស្ថេរភាព ប្រជាជនមានចំណូលល្អប្រសើរ ជីវភាពរស់នៅត្រូវបានលើកកម្ពស់ និងអភិវឌ្ឍបានរីកចម្រើនលើគ្រប់វិស័យកាត់បន្ថយបាននូវភាពក្រីក្រ»

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាលដេីម្បីបន្តការរីកចម្រេីនដល់មូលដ្ឋានជាបន្តទៀត និងសូមជំរុញនិងពិនិត្យឯកសារអញ្ជេីញទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា ចែកជូនរួមមាន៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង១ក្រុមៗនូវថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមម្នាក់ៗទទួលបាន១សារុង និងឧបត្ថម្ភ ក្រុមការងារយុវជនគ្រប់ថ្នាក់ចំនួន ៨០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបំពាក់មេដាយ ចែកលិខិតសរសើរ និងថ្លែងអំណរគុណជូនដល់ក្រុមការងារ និងសប្បុរស កាត់ខ្សែបូរណ៍ ដាំកូនឈេី និងចំណារក្រាំងមាស ទុកជាអនុស្សាវរីយ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង