ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយសំរិទ្ធ កីឡាវូស៊ូ និងទូករ៉ូអ៊ីង ត្រឡប់ពីស៊ីហ្គេម

203

ភ្នំពេញ៖យប់ថ្ងៃទី១៧ឧសភាម្ចាស់មេដាយសំរិទ្ធចំនួន៤គ្រឿងលើប្រភេទកីឡាទូករ៉ូអ៊ីងនិងកីឡាវូស៊ូនៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយប្រទេសវៀតណាមបានមកដល់ព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight)។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងលោកប៉ុនសុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញទៅទទួលស្វាគមន៍ចំពោះការវិលត្រឡប់នេះដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្រាប់ប្រភេទរ៉ូអ៊ីង កីឡាករកម្ពុជា ផន សុភាន និងកីឡាករកម្ពុជា ជៅ សំរេច ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាគូបុរស M2X នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ SEA GAMESជាមេដាយដំបូងរបស់សហព័ន្ធតែម្តង។ចំណែកកីឡា
ចំពោះប្រភេទកីឡាវូស៊ូវិញកម្ពុជាដណ្តើមមេដាយសំរឹទ្ធ ៣គ្រឿងរួមមានកីឡាការិនី ផាត់ ដានី ទម្ងន់៥២គីឡូក្រាម កីឡាករ មុំ សាមិត្តប្រាំពីរកែវ ទទួលបានមេដាយសំរឹទ្ធិ ទម្ងន់៥៦គីឡូក្រាមនិងកីឡាករម៉ៅមុយចន្ថាឬទ្ធិទទួលបានមេដាយសំរឹទ្ធិទម្ងន់៦០គីឡូក្រាម។

ចំពោះម្ចាស់មេដាយមាសកីឡាអាស៊ី២០១៨និងជាម្ចាស់មេដាយមាស SEA GAMES ២០១៩ កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា បានបាត់បង់ឱកាសចូលរួមប្រកួតប្រជែងមេដាយ SEA GAMES 2021ដោយសារលើសទម្ងន់ធ្វើឲ្យនៅទីក្រុងហាណូយប្រ
ទេសវៀតណាមដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់៕

អត្ថបទដែលជាប់ទាក់ទង