ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ៖មនុស្សចាស់ គឺជាធនធានមនុស្សមិនអាចខ្វះបាន

224

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលជាមួយសមាជិកសមាគមន៍មនុស្សចាស់ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដែលមានចំនួនប្រមាណ១៤០រូបហើយពិធីសំណេះសំណាលនេះដែរក៏មានផ្ដល់រង្វាន់អនុស្សាវរីយ៍ជូនដល់លោកពូ.មី.អ៊ុ.យាយ.តាទុកជាទ្រាបដៃពេលវិលត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនផងដែរ។

ចំពោះកាដូអនុស្សាវរីយ៍ជូនដល់សមាជិកចូលរួមពិធីនៅពេលនេះដោយម្នាក់ៗទទួលបាននូវថវិកាចំនួន ៦០,០០០រៀល .ម៉ាស ចំនួន ០១កញ្ចប់ និង សារ៉ុងចំនួន ០១ ផងដែរ។

មានមតិជួបសំណេះសំណាលនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានលើកឡើងដោយសង្កត់ធ្ងន់ថាមនុស្សចាស់គឺជាធនធានមនុស្សដែលមិនអាចខ្វះបានពោលគឺមានមនុស្សចាស់ទើបមានអ្វីរហូតដល់បច្ចុប្បន្ននេះហើយមនុស្សចាស់ពោរពេញទៅដោយបទពិសោធការងារស្ទើរគ្រប់វិស័យដោយជាអ្នកត្រួសត្រាយផ្លូវទុកអោយក្មេងៗដែលជាកូន ចៅ ជំនាន់ក្រោយបន្តវេណ។ទោះបីក្មេងៗរត់បានលឿននៅលើដងផ្លូវឬដងវិថីក្ដី តែមនុស្សចាស់គាត់ជាអ្នកស្គាល់ផ្លូវច្បាស់ជាងក្មេងៗនិងជាអ្នកត្រួសត្រាយផ្លូវទុកអោយក្មេងៗជំនាន់ក្រោយៗបន្តវេណ។ដូចនេះមនុស្សចាស់គឺជាធនធានមនុស្សដែលមិនអាចខ្វះបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង