ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ថ្លែងកោតសរសើរ ដល់កូនចៅក្រោមឱវាទ បំពេញការងារបានល្អ

171

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះនៅសាលាខណ្ឌបឹងកេងកងបានរៀបចំធ្វើពិធីជួប សំណេះសំណាលជាមួយមន្រ្តីនៅក្រោមឱវាទនៃរដ្ឋបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
ពិធីនេះដោយមានការចូលរួមពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ .លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលខណ្ឌបឹងកេងកង ។

មានមតិសំណេះសំណាលនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានថ្លែងកោតសរសើរដល់មន្រ្តីក្រោមឱវាទទាំងអស់ដែលបានខិតខំរួមដៃគ្នាបំពេញការងារតាមផ្នែកតាមជំនាញរៀងៗខ្លួនដោយមិនគិតពីការនឿយហត់ក្នុងការបំពេញការងាររដ្ឋបាលខណ្ឌជូនដល់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរខណៈពេលពួកគាត់មកទំនាក់ទំនងការងារនៅរដ្ឋបាលខណ្ឌតាមតម្រូវការពួកគាត់។

ដូចនេះលោកអភិបាលខណ្ឌស្នើដល់មន្រ្តីរដ្ឋបាលខណ្ឌទាំងអស់អោយបន្តការងារជំនាញរៀងៗខ្លួនក្នុងការបំពេញការងារជូនដល់បងប្អូនប្រជាពលរដ្ឋពេលគាត់មកទំនាក់ទំនងការងារចាំបាច់ផ្សេងៗ តាមតម្រូវការពួកគាត់។
ក្នុងនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានឧបត្ថម្ភនូវថវិការមួយចំនួនជូនដល់មន្រ្តីក្រោមឱវាទទុកជាការលើកទឹកចិត្តក្នុងការបំពេញការងារបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង