ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដង្ហែរពានFIFA World Cupគឺឆ្លុះបញ្ចាំង ពីកត្តាសន្ដិភាពនិងការអភិវឌ្ឍន៍

89

ភ្នំពេញ៖ការដង្ហែរពានបាល់ទាត់ពិភពលោក(FIFA World Cup)នៅថ្ងៃទី១៥មិថុនាខាង
មុខនេះគឺជាការឆ្លុះបញ្ចាំងពីកត្តាសន្ដិភាពនិងការអភិវឌ្ឍន៍របស់កម្ពុជាមិនតែប៉ុណ្ណោះព្រឹត្តិការណ៍ដង្ហែរពាននេះក៏ជួនគ្នានឹងកម្ពុជាត្រៀមឆ្ពោះទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។

នេះជាការលើកឡើងរបស់ឯកឧត្តមវ៉ាត៉ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូ
ឡាំពិកកម្ពុជា និង ជាអគ្គលេខាថិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)
នៅក្រោយបញ្ចប់កិច្ចប្រជុំត្រៀមពិធីដង្ហែពានFIFA World Cupក្រោមវត្តមានដ៏ខ្ពង់ខ្ពស់
ឯកឧត្តមបណ្ឌិតថោង នរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូ
ឡាំពិកកម្ពុជានៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២ជាមួយស្ថាប័នពាក់ព័ន្ធនិងតំណាងក្រុមហ៊ុនកូកាកូឡា។
ឯកឧត្តមវ៉ាត់ ចំរើនមានប្រសាសន៍ថាតាមរយៈសំណើរបស់គណៈកម្មាធិការជាតិអូ
ឡាំពិកកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពក្នុងការដង្ហែពានរង្វាន់ FIFA World Cup នេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានអង្គប្រជុំនៃអន្តរក្រសួងពាក់ព័ន្ធបានណែនាំឲ្យគ្រប់សមាសភាពត្រៀមរៀបចំលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុយជ្រោយទាំងអស់ ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ពិធីដង្ហែរ និងពិធីការ។

ឯកឧត្តមបន្ថែមទៀតថា ពានរង្វាន់នេះ គឺធ្វើឡើងពីមាសសុទ្ធដែលជាពានរង្វាន់ដើម មានទម្ងន់៦,១គីឡូក្រាមដោយការដង្ហែពាននៅគ្រប់ប្រទេសរួមទាំងកម្ពុជានាពេលខាងមុខ
ឆាប់ៗនេះ គឺដើម្បីចូលរួមអបអរសាទរដល់ការប្រកួតបាល់ទាត់ពិភពលោក ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២២ នៅទីក្រុងឌូហា ប្រទេសកាតា។ ការដង្ហែពាន FIFA World Cup នេះប្រៀបដូចជាការដង្ហែភ្លើងគប់អូឡាំពិកដែរប៉ុន្តែពិធីដង្ហែនេះនឹងជះឥទ្ធិពលល្អនិងផ្តល់ការចាប់អារម្មណ៍នៅជុំវិញពិភពលោក។

កត្តាដែលសំខាន់ គឺនឹងផ្តល់មហាកិត្តិយសសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសនីមួយៗដែលទទួលយកនូវការដង្ហែពានរង្វាន់នេះ។ដូច្នេះពាននេះឆ្លងកាត់ប្រទេសណានឹងជួយលើកកិត្តិយសនៃប្រទេសនោះហើយក៏បានផ្តល់ការគាំទ្រចំពោះវិស័យកីឡាបាល់ទាត់ផងដែរខណៈកីឡាករបាល់ទាត់និងក្រុមកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជានឹងចូល
រួមក្នុងជំនួបនេះដែរ។

ពិធីដង្ហែពានរង្វាន់FIFA World Cup នឹងផ្តល់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយក៏ជាឆ្លុះបញ្ចាំងការពិត ពីសភាពការរបស់កម្ពុជា អំពីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបង្ហាញពីសុខសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងការការពារពានរង្វាន់ពិភពលោកនេះ ដោយវាត្រូវបានតាមប្រមាញ់ដោយជនសង្គមងងឹត។ ពាននេះមានទម្ងន់ត្រឹមតែ ៦,១គីឡូក្រាមទេប៉ុន្តែការធានារ៉ាប់រងលើគុណតម្លៃគឺមានរហូតដល់២០០លានដុល្លារអាម៉េរិកឯណោះ។បន្ថែមពីលើនេះពាននេះបានផ្សាភ្ជាប់អំពីគុណតម្លៃរបស់មនុស្សជាតិលើពិភព
លោកទាំងមូល និងការអប់រំគុណតម្លៃរបស់បាល់ទាត់លើពិភពលោកផងដែរ។

ឯកឧត្តមអគ្គលេខាធិការគូសបញ្ជាក់ទៀតថាពិធីដង្ហែពានដ៏មានអត្ថន័យជាប្រវត្តិ
សាស្ត្រក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រសួងអប់រំយុវជននិងកីឡាសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងស្ថាប័នពាក់ព័ន្ធទាំងអស់នឹងខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះដំណើរការ
ដោយសុវត្ថិភាព និងកិត្តិយសសេចក្តីថ្លៃថ្នូរបស់ជាតិ។
វាឱកាសដ៏ល្អក្នុងការកៀរគរការគាំទ្របន្ថែមពីអន្តរជាតិចំពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង។ ដូច្នេះអ្វីដែលយើងខិតខំធ្វើនាពេលនេះគឺដើម្បីបំពេញបន្ថែមនូវអត្ថន័យនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ឲ្យទទួលបានជោគជ័យទៀតផង។

សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្លងកាត់កម្ពុជា ជាលើកដំបូង។ តាមគម្រោង ពានរង្វាន់ពិភពលោកនេះនឹងត្រូវដឹកតាមជើងហោះហើរពិសេសឯកជនរបស់ក្រុមហ៊ុនកូកាកូឡា ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២រួចដង្ហែមកវិមានសន្តិភាពហើយនៅពេលរសៀលនឹងដាក់តាំងពិព័រណ៍នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឲ្យមហាជនចូលរួមទស្សនា និងថតរូបអនុស្សាវរីយ៍រហូតដល់ម៉ោង១០យប់ដោយមានតន្ត្រីសម័យលេងកំដរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង