ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនើងម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបង្កអំពើអាណាធិបតេយ្យ នៅមុខវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ

99

រតនគិរី៖ កម្លាំងនគរបាលក្រុងបានលុង កាលពីវេលាម៉ោង១៨៖៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួន ក្មេងទំនើងម្នាក់ភ្លាមៗ ខណៈបក្ខពួករបស់គេ បាននឹងកំពុងកាប់គ្នាជាក្រុម បង្កជាចលាចល់ យ៉ាងអាណាធិបតេយ្យ ត្រង់ចំណុច កែងវិទ្យាល័យសម្តេចឪ-សម្តេខម៉ែ ក្រុងបានលុង។

មន្ត្រីនគរបាលក្រុងបានលុង ប្រាប់ឲ្យដឹងថា ជនសង្ស័យនេះ ឈ្មោះ នាក់ កាម៉េះ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិទំពូន មានទីលំនៅភូមិល្អឺន ឃុំល្អឺនក្រែន ស្រុកអូរជុំ ខេត្តរតនគិរី។

ប្រភពព័ត៌ដដែលពីនគរបាល បានបន្តថាក្មេងទំនើង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ, ដែកបំពង់ទីប កាប់ចាក់គ្នាជាក្រុម ពេលសមត្ថកិច្ចទៅដល់ពួកគេរត់គេចខ្លួនបាត់អស់ ពោលគឺឃាត់ខ្លួនបានតែម្នាក់។ សមត្ថកិច្ចនគរបាលខាងលើ បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីប្រើវិធានជំនាញជនសង្ស័យនេះ បានសារភាពថាពួកគេ តែងតែមកធ្វើសកម្មភាពអុកឡុក ត្រង់ចំណុចបឹងកន្សែងកន្លងមក។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការក្រុងបានលុង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង