ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីវៀតណាមលោក Tran Dai Quang បានស្លាប់នៅអាយុ 62 ឆ្នាំ

174


(ហាណូយ)៖ ប្រធានាធិបតី​វៀតណាមលោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាពហើយ​ នៅអាយុ ៦១ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានរបស់វៀតណាម e.vnexpress.net ចេញផ្សាយ​នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។ប្រភពផ្លូវការពីរដ្ឋាភិបាលកណ្តាល បាននិយាយថា ប្រធានាធិបតីវៀតណាមលោក Tran Dai Quang បានស្លាប់ដោយសារជំងឺ កាលពីព្រឹកថ្ងៃសុក្រ។

លោកង្វៀន ក្វឹទ្រី (Nguyen Quoc Trieu) ប្រធានប្រធានផ្នែកថែទាំសុខភាព បាននិយាយថា លោកប្រធានាធិបតី បានទទួលមរណភាព នៅម៉ោង 10 និង 05 នាទីព្រឹក នៅមន្ទីរពេទ្យយោធា 108 នៅទីក្រុងហាណូយ។

យោងតាមសេចក្ដីថ្លែងការណ៍មួយ ពីអង្គភាពថែទាំសុខភាព លោកប្រធានាធិបតីក្វាង បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយបានទទួលការព្យាបាល ពីក្រុមគ្រូពេទ្យ នៅប្រទេស និងក្រៅប្រទេស។

លោក Quang មានស្រុក Quang Thien ស្រុក Kim Son ខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ គាត់គឺជាសាស្រ្តាចារ្យ បណ្ឌិតផ្នែកច្បាប់ ហើយបានកាន់តំណែង ជាអគ្គនាយក នៃនាយកដ្ឋាន ទីប្រឹក្សាសន្តិសុខ អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខ និងជាអនុរដ្ឋមន្ត្រី ផ្នែកសន្តិសុខសាធារណៈ។

គាត់បានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យប៉ូលិសប្រជាជន និងសាលាភាសាបរទេស នៅក្រោមក្រសួងមហាផ្ទៃ ដែលឥឡូវនេះ ជាក្រសួងសន្តិសុខសាធារណៈ។

គាត់គឺជាសមាជិក នៃការិយាល័យនយោបាយ ដែលជាស្ថាប័ន ធ្វើការសម្រេចចិត្ត របស់បក្សកុម្មុយនិស្តវៀតណាម។

លោកបានបម្រើការជាអនុរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ ចាប់ពីឆ្នាំ 2006 ដល់ខែសីហាឆ្នាំ 2011 និងរដ្ឋមន្ត្រី ពីខែសីហាឆ្នាំ 2011 ដល់ខែមីនាឆ្នាំ 2016 ។

ក្នុងអំឡុងពេលនេះ លោកក៏បានធ្វើការជាអនុប្រធាន គណៈកម្មាធិការបញ្ជាកណ្តាល ស្តីពី ការបង្ការ និងគ្រប់គ្រងអំពើពុករលួយ។

ក្នុងឆ្នាំ 2011 លោកត្រូវបានតែងតាំង ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ។ ក្នុងឆ្នាំដដែលនោះ លោកត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ និងអគ្គមេបញ្ជាការ។ លោកជាសមាជិក នៃគណៈកម្មាធិការមជ្ឈឹមបក្ស ជាសមាជិកការិយាល័យនយោបាយ និងជាគណៈប្រតិភូរដ្ឋសភា។

លោកបានបម្រើការ ជាប្រធានាធិបតីវៀតណាម ចាប់ពីថ្ងៃទី 2 មេសា 2016 ។

អត្ថបទដែលជាប់ទាក់ទង