ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យលួចលក់ដីរបស់អ្នកដទៃ ត្រូវបានអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

155


កំពង់ស្ពឺ៖ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអនុវត្តន៍តាមដីកា ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលលួចលក់ដីរបស់អ្នកដទៃ ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ខែកញ្ញានេះ។

អាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង រិត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចលក់អចលនវត្ថុរបស់អ្នកដទៃ និងរំលោភលើទំនុកចិត្ត តាមដីការបស់លោក ឆឹម ឫទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង