ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលួចម៉ូតូ២នាក់ត្រូវចាប់ខ្លួនដល់ផ្ទះជួល

126


ភ្នំពេញៈជនសង្ស័យ២នាក់ដែលជាមុខសញ្ញាក្នុងករណីប្រព្រឹត្តអំពើចោរកម្ម យ៉ាងសកម្មក្នុងទឹកដីខណ្ឌឫស្សីកែវនោះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវ ដែលដឹកនាំដោយផ្ទាល់ពីសំណាក់ លោកអធិការប៉ូលិសខណ្ឌឫស្សីកែវគល់ យីដោយចុះស្រាវជ្រាវឈានទៅដល់ចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់ដល់បន្ទប់ផ្ទះជួល នៅសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ។
នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨នេះ បន្ទាប់ពីក្រុមជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង មិនបានសម្រេចតែលួចលុយបាន៨០ដុល្លារ នៅចំណុចផ្លូវលេខ៧០កែងផ្លូវរថភ្លើងនៅ សង្កាត់ទួលសង្កែទី១កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨នេះ។
លោកគល់ យីអធិការប៉ូលិសខណ្ឌឫស្សីកែវបានប្រាប់ មកគេហទំព័រភ្នំពេញរីផតធ័រនារសៀលថ្ងៃទី២១ខែកញ្ញានេះថា ការឈានដល់បង្រាបជនសង្ស័យ២នាក់នោះ ដោយយោងតាមពាក្បបណ្ដឹងជនរងគ្រោះ ជាម្ចាស់ម៉ូតូនិងប្រើប្រាស់កម្លាំងជំនាញ់ចុះច្បាម តាមមុខសញ្ញានេះផងដែរ។
លោកអធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងថា ជនសង្ស័យ២នាក់ដែលក្របួច បាននោះម្នាក់ឈ្មោះស៊ុន បញ្ញាភេទប្រុសអាយុ១៨ឆ្នាំនៅ សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះប៉ុង ដារាន់ភេទប្រុសអាយុ៣៥ឆ្នាំនៅ សង្កាត់ឫស្សីកែវខណ្ឌឫស្សី។
ចំណែកជនរងគ្រោះឈ្មោះម៉េង សុជាតិភេទប្រុសអាយុ២៤ឆ្នាំស្នាក់ នៅផ្ទះសំណាក់ទឹកមាស សង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវក្រុងភ្នំពេញ។
លោកអធិការបានលើកឡើងបន្តទៀតដោយស្តីពីលទ្ទផល ស្រាវជ្រាបង្ក្រាបជាក់ស្តែងករណីលួច មានស្ថានទំងន់ទោស (គំរាមវាយយកយកម៉ូតូមិនសំរេចតែយក បានប្រាក់ដុលា៨០ដុល្លារ កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨ នៅចំនុចផ្លូវលេខ៧០កែងផ្លូវរថភ្លើងក្រុម៨ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ បន្ទាប់ពីរឿងហេតុកើតឡើងភ្លាមកំលាំងល្បាត យើងបានចុះអន្តរាគមន៍ធ្វើឲ្យ ជនសង្ស័យរត់គេចខ្លួន ដែលបន្សល់ទុកនៅម៉ូតូ១គ្រឿង ម៉ាកមីអូពណ៍សពាក់ស្លាកលេខ1AD 7802។

សំភារះដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាក នីអូ ពណ៍សស្លា
បចុប្បន្នកំលាំងជំនាញ យើងកំពុង កសាងសំណុំរឿងបញ្ជូន តាមនិតិវិធីនិងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង