ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកមានលុយ មានអំណាចចាក់ថ្មរំលោភយកសមុទ្រមួយករណីទៀតហើយនៅ ក្រុងព្រះសីហនុ

184
ព្រះសីហនុ៖ លោក ឧកញ៉ា ទ្រីភាពនឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ដែលជាក្រុមអ្នកមានលុយ មានអំណាចបាននាំគ្នាចាក់ថ្មរំលោភយកសមុទ្រមួយករណីទៀតហើយនៅតំបន់ ភូមិ១ សង្កាត់៣  ក្រុងព្រះសីហនុ   ដោយបានចាក់ថ្មចូលសមុទ្រ ដែលមានទំហំធំជាង ករណី ដែលយាយភូ ចាក់ដីលុបសមុទ្រជាច្រេីនរយមែត្រទៀត។
 ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តន៍ច្បាប់អោយកាយចេញវិញដូចករណីយាយភូចាក់ដីចូលសមុទ្រតំបន់ព្រែកត្រែងដែរបន្ទាប់ពីយាយភូបានកាយដីរួចនៅតំបន់ព្រែកត្រែង ជាពិសេសការអនុវត្តន៍ច្បាប់ត្រឹមតែអោយកាយចេញមិនទាន់គ្រប់គ្រាន់ទេ ត្រូវមានចំណាត់ការចំពោះទោសដែលរំលោភលេីអនុក្រឹត្យលេខ ០១ សរណន ផងដែរ ។
   សូមមេីលផលប៉ះពាល់នៃការចាក់ដី ចាក់ថ្មចូលសមុទ្រ ដូចដែលបានកេីតឡេីងនៅតំបន់ព្រែកត្រែង ដែលសមុទ្រប្រែពណ៌ក្លាយជាទន្លេក្រៅពីអោយទទួលទោស គឺត្រូវផ្ដល់សំណងមករដ្ឋយ៉ាងជាក់លាក់មួយសុំរកយុត្តិធម៌ ជូនច្បាប់ ដែលត្រូវបានគេរំលោភយ៉ាងកម្រោល ។
    សូមអស់លោកឧកញ៉ា លោកជំទាវ មេត្តាទុកទ្រព្យសម្បត្តិជាតិអោយនៅគង់វង្សផង។ ពលរដ្ឋរិះគន់ថាធម្មជាតិ គឺគ្មាននរណាម្នាក់អាចបង្កើតបានទេ ចុះហេតុអ្វី បានអ្នកមាន អំណាចទ្រព្យធនមួយចំនួនដែលមានលុយមហាសាលចាយមិនអស់ហើយ នោះ នាំគ្នាមកបំផ្លិចបំផ្លាញ ធម្មជាតិទៅវិញ ។អស់ហើយស្រុក ខ្មែរ ព្រៃក៍អស់  សមុទ្រ ក៍ចាក់ដីចាក់ថ្ម ។ល។៕
អត្ថបទដែលជាប់ទាក់ទង