ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ តៃកុងឡានដឹកស៊ីម៉ងត៍​ បើកឡានបុកម៉ូតូ ស្លាប់ម្នាក់

65


​ភ្នំពេញ​៖​​ លោក​ពេជ្រ​ វិជ្ជាធរ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៨ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​ ទូច​ វាសនា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​អ្នក​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​ រស់នៅ​ភូមិ​ត្រាំត្បាល់​ ឃុំ​ក្រាំង​លាវ​ ស្រុក​បាទី​ ខេត្តតាកែវ​ ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែល​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​ស្លាប់​ដល់​អ្នក​ដទៃ​ នៅ​ចំណុច​ផ្លូវ​បេតុង​ព្រៃ​សវត្ត​ស្លែង​ កែង​ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុង​សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៨៥​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។​

​លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ កាលពី​​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ផ្លូវ​បេតុង​ព្រៃ​ស វត្ត​ស្លែង ​កែង​ផ្លូវជាតិ​លេខ​៣​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ រវាង​ម៉ូតូ​SUZUKI​ VIVA​ និង​រថយន្ត​RHINO​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ (អ្នកបើកបរ​ម៉ូតូ​)​ ។

លោកចៅក្រម បានបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួលនិងឃុំខ្លួនជននេះ ​រហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ៕

អត្ថបទដែលជាប់ទាក់ទង