ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពូលអ្នកប្រដាល់ថៃប៊ួខាវ បានចាមេឃមកដល់ស្រុកខ្មែរ ដើម្បីប្រកួតថ្ងៃទី៦កក្កដា

215

ភ្នំពេញ៖កំពូលអ្នកប្រដាល់ថៃប៊ួខាវបាចាមេឃ(BuakawtBanchamek)បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សង្វៀនគុនខ្មែរជើងឯកពិភពលោក« World Fight Tournament 2022 / Kun Khmer Series» នាថ្ងៃទី០៦ ខែកក្កដាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ខ្លួនរួចរាល់ ដើម្បីដឹកនាំក្រុមជម្រើសជាតិថៃ មកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ថ្លែងប្រាប់អ្នកកាសែប៊ូខាវ លើកឡើងថា ស៊ីហ្គេម នៅវៀតណាម គឺជាលើកដំបូង ដែលលោកបានដឹកនាំក្រុមជម្រើសជាតិឃីកបុកស៊ីងថៃចូលរួមប្រកួត ក្នុងនោះកូនសិស្សខ្លួន ក៏បានប្រកួតជាមួយកីឡាករកម្ពុជាដែរ ដោយលទ្ធផលមានឈ្នះ មានចាញ់។ ប៊ូខាវ បន្ដថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ រូបគេនឹងដឹកនាំក្រុមជម្រើសជាតិថៃ មកប្រកួតនៅកម្ពុជាទៀត។

សូមបញ្ជាក់ថាBuakaw Banchamekត្រូវបានផ្គូផ្គងឲ្យជួបជាមួយកីឡាករជើងខ្លាំងប៉េឡា
រុស Varats Dzmitry ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម នាថ្ងៃទី០៦ ខែកក្កដា សប្ដាហ៍នេះក្នុងកម្មវិធី សង្វៀនគុនខ្មែរជើងឯកពិភពលោក» ដែលរៀបចំដោយស្ថាប័ន World Fight ។

ក្រៅពីជំនួបដ៏ពិសេសនេះ ក៏មានគូខ្លាំងៗ ៤គូផ្សេងទៀតដែរ រួមមានកីឡាករកម្ពុជា កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រាលី Dylan Eagle ទម្ងន់ ៥៥,៣គីឡូក្រាម។ កីឡាករកម្ពុជា បឺត សង្ឃឹម ជួបជើងខ្លាំងថៃ Penthep Eakmuangnon ទម្ងន់៥៧,២គីឡូក្រាម។ កីឡាករ ម៉ឺន មេឃា ជួបកីឡាករប្រេស៊ីល Felype Souza ទម្ងន់ ៦១,២គីឡូក្រាម និងកីឡាការិនី ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet។

អ្នកប្រដាល់ថៃដែលមានកំណើតដើមជាខ្មែរសូរិនរូបនេះតែងតែបដិសេធមិនប្រកួតជា
មួយអ្នកប្រដាល់កម្ពុជាឡើយដោយគេលើកហេតុផលថាគេក៏មានឈាមជ័រជាខ្មែរដែរតែក៏មាន
អ្នកប្រដាល់កម្ពុជាខ្លះក៏ចង់សាកថ្វីដៃជាមួយអ្នកប្រដាល់ថៃរូបនេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង