ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ និងគ្រឿងញៀន ២គីឡូក្រាម ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប

81


ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប នៅថ្ងៃទី២២ខែកញ្ញានេះ បានឲ្យដឹងថា នៅវេលាម៉ោង ២៣.១០នាទី ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រតិបត្តិការបង្រ្កាបករណី ជួញដូរនូវសារធាតុញៀនឆ្លងដែន ដោយខុសច្បាប់ ( ពីឡាវមកកម្ពុជា )ស្ថិតនៅចំណុច ផ្លូវលេខ ៧០សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវរាជធានីភ្នំពេញ លទ្ធផល ឃាត់ខ្លួន ២ នាក់ ។

មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡោ សុគន្ធា ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៤០ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិ សំអាង ឃុំ សំអាង ស្រុក ថាឡាបរិវ៉ាត់ ។ឈ្មោះ ស៊ីងធីន អ៊ូថង អាយុ២៨ឆ្នាំ ជនជាតិ ឡាវ មានទីលំនៅ វៀងច័ន្ទ ប្រទេស ឡាវ ។
បានចាប់យកវត្ថុតាង មេតំហ្វេតាមីន ០២កញ្ចប់ធំ ស្មើទម្ងន់ 2000.12g និងទូរស័ព្ទដៃ ២គ្រឿង ។

ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង