ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងខេត្ត ៥នាក់ ត្រូវបង្ក្រាប ក្នុងនោះមេខ្លោងគ្រឿងញៀន ជានាយទាហ៊ានជាន់ខ្ពស់

116


បន្ទាយមានជ័យ៖ ក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងខេត្ត យ៉ាងសកម្ម ៥នាក់ ត្រូវសមត្ថកិច្ចនគរបាល និងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បង្ក្រាបបាន រួមនឹងគ្រឿងញៀនជាង២គីឡូគីក្រាម និងអាវុធខ្លឺ ៤ដើម ដែលក្នុងនោះ មេខ្លោងធំក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀនឆ្លងខេត្ត មានឈ្មោះ ឃឹម ចំរើនកូរ៉ា ជានាយទាហ៊ានជន់ខ្ពស់នៅអង្គភាព កងពលតូចលេខ៤១ មានឋានៈជាវរសេនីយ៍ទោ គឺជាកូនប្រុសរបស់ លោកឧត្តមសេនីយ៍ទោនាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ប្រចាំខេត្តឧត្តរមានជ័យ។

មេគ្រឿងញៀនជាមន្ត្រីយោធាម្នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការបង្រ្កាប ចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែកញ្ញា ២០១៨ ជាមួយនឹងកាំភ្លើងខ្លី និងថ្នាំញៀនប្រមាណ២គីឡូក្រាម។
មេថ្នាំញៀនម្នាក់នេះ មានសមត្ថភាពអាចជួញដូរថ្នាំញៀន បាន៣ខេត្ត គឺខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ទីបញ្ចប់ត្រូវល្បីឈ្មោះទាំងឳពុកទៀតផង ។

បើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែកញ្ញានេះ បានឲ្យដឹងថា កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២១.៣០នាទីបង្រ្កាបការជួញដូរគ្រឿងញៀន នៅចំណុចសាលាគំរូ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមិន ទឹកកក ចំនួន ៦៣៧,១៣ក្រាម (ជនសង្ស័យគេចខ្លួន) ។

លុះថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៨ វេលា ២២.០៣ នាទី កម្លាំងជំនាញចុះឆែកឆេរបន្ទប់លេខ១០ សណ្ឋាគារប៉ោយប៉ែត របស់ឈ្មោះ សំ ពិសី ភេទប្រុស (បក្ខពួករបស់ជួបដាវិន) ជាអ្នកជួលស្នាក់នៅ បានរកឃើញ។
ចាប់យកវត្ថុតាង៖ ថ្នាំញៀនមេតំហ្វេតាមិន ទឹកកក ១កូនចង់ ទម្ងន់ ៣០,០៨ក្រាម (គេចខ្លួន) ។ រហូតដល់ថ្ងៃទី៧ ខែកញ្ញ ឆ្នាំ២០១៨ វេលាម៉ោង ១៥ ត្រូវបានឃាត់ខ្លួន ឈ្មោះ អោម បូរ៉ានិត ភេទស្រី អាយុ២៧ ឆ្នាំ (ម្ចាស់ថ្នាំញៀន) នៅចំណុចផ្លូវជាតិ លេខ៥ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ បន្ទាប់មកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២២.២០នាទីយប់ ឈ្មោះ សំ ពិសី ត្រូវបានចាប់ខ្លួន រួមជាមួយឈ្មោះ ហេង សៀ ភេទប្រុស នៅចំណុចភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមិនចំនួន ៣ ថង់ស្មើ ២១,៤៤ក្រាម (ថ្នាំរបស់ហេងសៀ) ។ រហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៥៣០នាទី សមត្ថកិច្ចបានបន្តការស៊ើបអង្កេតករណីនេះ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលឃាត់ជនសង្ស័យ ចំនួន ២នាក់ (ស្រី១នាក់) ចាប់យកវត្ថុតាង កាំភ្លើងខ្លីធុន Glock ២ដើម គ្រាប់មួយចំនួន ។ បន្តសហការជាមួយកម្លាំងស្នងការដ្ឋានខេត្តសៀមរាប ឆែកឆេរលំនៅដ្ឋានរបស់ ឃឹម ចំរើនកូរ៉ា នៅភូមិសាលាកំរើក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាលទ្ធផលចាប់វត្ថុតាង: សារធាតុញៀនប្រភេទ មេតំហ្វេតាមិនទឹកកក ចំនួន១ដុំធំ និង៧ ថង់តូចស្មើ ១៣១៩,២៣ក្រាម មេតំហ្វេតាមិនគ្រាប់wy ចំនួន៤០ថង់តូច ស្មើនឹង៨៧៦៤គ្រាប់ទម្ងន់ ៧៨៨,៧៦ក្រាម អាវុធខ្លី ១ដើម ជញ្ជឹងថ្លឹងថ្នាំ២។ សរុបលទ្ធផលនៃប្រតិបត្តិការបង្រ្កាបមេខ្លោងគ្រឿងញៀននេះ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ (ស្រី២នាក់) ថ្នាំញៀនប្រភេទមេតំហ្វេតាមិនទឹកកក១៩៩៥,០១ក្រាម ថ្នាំមេតំហ្វេតាមិនគ្រាប់(wy)៧៩៩,៩៤ក្រាម ម្សៅកេតាមិនទម្ងន់៨ក្រាម ថ្នាំគ្រាប់(អ៊ិចស្តាស៊ី)ទម្ងន់២,៩៦ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន៤គ្រឿង
អាវុធខ្លីចំនួន៤ដើម ក្នុងនោះ១ដើម បាញ់ហ្គាស បង់៤ គ្រាប់១៤៦គ្រាប់ រថយន្ត៣គ្រឿង លុយខែ្មរ៥លាន លុយដុល្លារ១៩៦៤ដុល្លារ។ សរុបវត្ថុតាងថ្នាំញៀនទាំងអស់ទម្ងន់២៨០៦,៤២ក្រាម ហើយជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង