ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុស​ សងគុណ​ព្រះរស់​ មួយ​ដំបងគល់ឫស្សី​ ដេរប្រាំមួយថ្នេរ​ និងបាក់ដៃឆ្វេង​

134

កំពង់ស្ពឺ​ ៖ កូនប្រុសមាសឪពុក​​ ជិតរដូវបុណ្យ​ភ្ជុំបិណ្ឌ​ តបស្នង​សងគុណ​ព្រះរស់​ មួយ​ដំបងគល់ឫស្សី​ ដេរប្រាំមួយថ្នេរ​ និងបាក់ដៃឆ្វេង​ មូល​ហេតុដោយ​សារការ​ស្ដី​បន្ទោសពី​ ឪពុក​ម្ដាយ​។

​ករណី​ហឹង្សា​កើតឡើងនៅ​ចំណុចភូមិកាប់ទូក​ សង្កាត់កណ្ដោលដុំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី​២១.៩.២០១៨​ វេលាម៉ោង​ ០១​ និង​ ៣០​នាទី​ រំលងអធ្រាត្រ​ ជនរងគ្រោះមាន​ឈ្មោះ​ ម៉ាត់ សាលី​ ភេទប្រុស​ អាយុ៦៥​ឆ្នាំ​ មានទីលំនៅភូមិឃុំខាងលើ​ ចំណែក​ជន​សង្ស័យ​មានឈ្មោះមីត ហ្វីលីន​ ភេទ​ប្រុស​ អាយុ​ ២៧ឆ្នាំ​ ត្រូវ​ជាកូនបង្កើត​ មុខរបរ​ មិនពិតប្រាកដ​ មុន​ពេលកើតហេតុ​ ជនសង្ស័យបានមក​បង្ករអុកឡុកក្នុងផ្ទះពេលនោះ ឪពុកបានស្ដីបន្ទោសឲ្យ​ ជន​សង្ស័យខឹងខ្លាំង​ រួចបានយកដំបងឫស្សីដែលសម្រាប់ធ្វើដងកាំបិត​ មកវាយទៅលើឪពុករបស់ខ្លួន​បណ្ដាលឲ្យរងរបួសត្រូវ​លើផ្នែកចិញ្ចើមខាងឆ្វេងបែកដេរ​ ចំនួន៦ថ្នេរ​ និងមួយកន្លែងទៀតវាយ ត្រូវចំកំភួនដៃខាង​ឆ្វេងបណ្ដាលឲ្យបាក់​ដៃ។ តាមរយៈ​ការ​ ធ្វើ​តេស្ដ​ទឹកនោម​គឺជនសង្ស័យមានសារធាតុញៀន
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច ក្រុងច្បារមន​ បានឃាត់ខ្លួនជនសង្ស័យនិងបានកសាងសំណុំរឿងបញ្ជូនទៅការិ.​ជំនាញ​ ចាត់ការតាម​និតិវិធី៕

អត្ថបទដែលជាប់ទាក់ទង