ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាកាប់ប្លន់ម៉ូតូដ៏សកម្ម តាមដងផ្លូវជាតិលេខ១ ត្រូវសមត្ថកិច្ចប៉ូលិសកៀនស្វាយបង្រ្កាប

147

កណ្ដាល៖បើយោងតាមរបាយការណ៍ប៉ូលិសនាថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២២នេះ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ-លួចសកម្ម) កើតហេតុនៅថ្ងៃទី១៦ ខែកក្តដាឆ្នាំ២០២២វេលាម៉ោង ០១និង៤៥នាទី ស្ថិតនៅផ្លូវជាតិលេខ១ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យមានគ្នា៤នាក់
១/ឈ្មោះធឿន ថៃ (ហៅរាជ)ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅភូមិស្វាយប្រកាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បច្ចប្បន្នស្នាក់នៅផ្ទះជួលនៅផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២/ឈ្មោះសាន ចាន់សុវណ្ណស្ថាបនា(ហៅធា ហៅណាល់)ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោចិនតុង សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣/ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាដ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
៤/ឈ្មោះមាស សុវណ្ណឌឿនភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្សារដីហុយ សង្កាត់រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

សម្ភារះបាត់បង់រួមមាន:
១/ម៉ូតូ១គ្រឿងHONDAសេរី២០២២ពណ៍ខ្មៅពាក់ស្លាកកណ្តាល1AM.9973។
២/ម៉ូតូ១គ្រឿងម៉ាកHONDAសេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IE.1447។

វត្ថុតាងចាប់យករួមមាន:
១/ កាំបិតបុ័ងតោចំនួន០២ដើម៖
.កាំបិតបុ័ងតោដងឈើផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្របណ្តោយប្រវែង១៦សុងទីម៉ែតទទឹងផ្លែ០៧សុងទីម៉ែត្រ។
.កាំបិតប័ងតោមួយដងឈើផ្លែដែកមានប្រវែង២៧សង់ទីម៉ែត្របណ្តោយប្រវែង១៦សុងទីម៉ែត្រ ទទឹងផ្លែ០៧សុងទីម៉ែត្រ។
២/ ម៉ូតូ១គ្រឿងម៉ាក(nex)ពណ៍សលាយក្រហមពាក់ផ្លាកលេខភ្នំពេញ1JK.7269 ភ្នំពេញ។
៣/ម៉ូតូម៉ាកនិច(nex)ពណ៏ខៀវលាយ សផ្លាកលេខ ភ្នំពេញ1JJ.7236។
៤/អាវក្រៅដៃ វែងក្រឡាការ៉ូចំនួន០១។
៥/អាវក្រៅពណ៌ក្រហមដៃវែងចំនួន០១។

នៅថ្ងៃ១៦ខែកក្ដដាឆ្នាំ២០២២ វេលាម៉ោង០១
និង២៥នាទី កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា០៤នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿងដែលមានភិនភាគដូចខាងលើពេលនោះកម្លាំងសម្ថកិច្ចបានហៅអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើតបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកំលាំងផ្នែកយុត្តធម៌ និងកំលាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកប៉ុស្តិ៍បន្ទាយដែលដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា៖ ពួកក្រុមខ្លួន ធ្លាប់ធ្វើសកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសំរេច១០ដងបានម៉ូតូចំនួន១៦គ្រឿង(ម៉ូតូម៉ាក់ហុងដាសេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួនបីលើក បានម៉ូតូ ចំនួន០៣គ្រឿង(ម៉ក់ហុងសេ១២៥)
និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតនៅខេត្តកពង់ស្ពឺ ចំនួនបីលើក បានម៉ូតូចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)។

ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿនថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។

ក្រោយពីសកម្មភាពរួចជនសង្ស័យខាងលេីយកម៉ូតូដែលធ្វេីសកម្មភាពបានយកទៅផ្ញេីនៅមន្ទីពេទ្យកុម៉ារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមកលក់អោយឈ្មោះអេម សំអសន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ចំពោះឈ្មោះចាន់ ពន្លឺ ភេទប្រុសបានឆ្លើយសារភាពទៀតថាៈកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង០១ និង១០នាទីខ្លួនរួមជាមួយឈ្មោះ. សុវណ្ណ. ឧត្ដម ភេទប្រុស និងឈ្មោះ. ទីភេទប្រុសបានធ្វើសកម្មភាពកាប់យកម៉ូតូរបស់ឈ្មោះណឹម ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានម៉ូតូមួយគ្រឿងម៉ាក់ហុងដាសេ១២៥សេរី២០២២ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AM.9973នៅចំណុចភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក សនរុកកៀនស្វាយ ខេត្តកណ្ដាលហើយយកទៅលក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស។

បន្ទាប់ពីសាកសួររួចជនសង្ស័យ រួមទាំងវត្ថុតាងបានបញ្ជូមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តនិតិវីធី៕

អត្ថបទដែលជាប់ទាក់ទង