ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋជិត៦០នាក់ មកពីភូមិចំនួន៤ ប្រមូលផ្ដុំគ្នាតវ៉ាសុំអាជ្ញាររាជធានី ក្រសួងមហាផ្ទៃ កាត់ភូមិគាត់ទៅខណ្ឌដង្កោ គ្រប់គ្រងវិញ

117

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ ជាង៥០នាក់ មកពីភូមិចំនួន៤ មានភូមិត្រាំងដោក ភូមិត្រពាំងសិលា ភូមិព្រៃកី ខ ភូមិព្រៃកី គ បានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឲ្យថ្នាក់លើ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ កាត់ភូមិគាត់ និងពលរដ្ឋ ឲ្យទៅខាង ខណ្ឌដង្កោ គ្រប់គ្រងវិញពីព្រោះនាបច្ចុប្បន្ន ប្រជាពលរដ្ឋនៅតំបន់នោះ កំពុងស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌពោធិសែនជ័យ ។

ព្នៅរឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ បន្តប្រមូលផ្តុំគ្នាឈរតវ៉ាសារជាថ្មី នៅតាមផ្លូវបេតុង ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

គួរបញ្ជាក់ថា៖ សកម្មភាពផ្ទុះការតវ៉ា របស់ប្រជាពលរដ្ឋខាងលើ កាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើរួចម្តងមកហើយ ពុំមានខាងអាជ្ញាធរ សត្ថកិច្ចខាងណាចុះទៅសួរនាំ ហើយក៏រំសាយវិញ។

ប្រជាពលរដ្ឋបានលើកឡើងថា ពីដើមមក ស្ថិតនៅក្រោមការគ្រប់គ្រង ទាំងភូមិបាល ទាំងសមត្ថកិច្ច ក្រោមការគ្រប់គ្រងរបស់ខណ្ឌពោធិសែនជ័យ ហើយត្រូវបាន ក្រសួងមហាផ្ទៃ សាលាក្រុង ភ្នំពេញបានកាត់ទៅឲ្យ ខណ្ឌដង្កោជាអ្នកគ្រប់គ្រង ស្រាប់តែនៅអំឡុងពេលមុនបោះឆ្នោត ថ្នាក់ជាតិ២០១៨ បែរជាកាត់ប្រជាពលរដ្ឋ ដី តំបន់នោះទៅខណ្ឌពោធិសែនជ័យវិញ ជាហេតុមួយធ្វើឲ្យពលរដ្ឋវិលមុខ ម្យ៉ាងការគ្រប់គ្រង របស់ខណ្ឌពោធិសែនជ័យ ពួកគាត់ជួបផលវិបាកច្រើន ពិសេសផ្នែកសន្តិសុខ និងរដ្ឋបាល ។

ពលរដ្ឋលើកឡើងថា ការគ្រប់គ្រងរបស់ខណ្ឌពោធិសែនជ័យ បង្កអសន្តិសុខច្រើន ក្នុងមូលដ្ឋាន ចោរកម្ម គ្រឿងញៀន សឹងរាល់ថ្ងៃ សមត្ថកិច្ច អាជ្ញាធរ មិនដែលចុះមកអន្តេាគមន៍ទាន់ពេលវេលា នោះទេ ទាំងយប់ទាំងថ្ងៃ ដោយសារ ប៉ូលីស អាជ្ញាធរនៅខ្លាតឆ្ងាយពីពលរដ្ឋ ទើបពួកគាត់ ប្រមូលផ្តុំគ្នាតវ៉ាទាមទារស្នើសុំឲ្យ អាជ្ញាធរក្រសួងមហាផ្ទៃ សាលាក្រុង កាត់ពលរដ្ឋ ដី បុរីសន្តិភាព២ ភូមិត្រពាំងសិលា ភូមិត្រាំដោក ភូមិព្រៃកីខ ភូមិព្រៃកី គ ដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ខណ្ឌដង្កោវិញ ក្នុងហេតុផល សមត្ថកិច្ច អាជ្ញាធរ នៅជិត ក្បែរនោះស្រាប់ ងាយលឿន អន្តរាគមន៍ ជួយប្រជាពលរដ្ឋបានឆាប់រហ័យ ។

ក្នុងហេតុការណ៍តវ៉ា របស់ពលរដ្ឋខាងលើ ត្រូវបាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ចុះទៅសម្របសម្រួល ជៀសវាង កើតមានអហឹង្សាដោយប្រការណាមួយ តែពលរដ្ឋ គ្រាន់តែលើកបដា សម្រែកទាមទារតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង