ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះក្លឹបកម្សាន្តរបស់ជនជាតិចិននៅក្រុងព្រះសីហនុ

77

ព្រះសីហនុ៖ កាលពីវេលា​ម៉ោង​ជិត​១១​ ថ្ងៃ​ទី២៣កញ្ញានេះ មាន​អគ្គិភ័យ​កំពុង​ឆេះ​ក្លឹប​កម្សាន្ត​របស់​ជនជាតិ​ចិន​មួយកន្លែង ឈ្មោះ ENTERTAIMNENT CLUB ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ​។​ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ទោះជាយ៉ាងណា មិនទាន់អាចកំណត់ទំហំ នៃការខូចខាតបាននៅឡើយទេ។

ប្រតិបត្តិការដើម្បីពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អស់ចំនួន៧រថយន្ត និងរបស់កងរាជអាវធហត្ថ ខេត្តព្រះសីហនុអស់ចំនួន៣រថយន្ត ទើបអគ្គិភ័យនេះរលត់ទៅវិញនៅម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃដដែលនោះ៕

អត្ថបទដែលជាប់ទាក់ទង