ស្លាប់២នាក់ ដោយសាររថយន្តធំបុកជាមួយម៉ូតូ
ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចររថយន្តធំបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់២នាក់ នៅថ្ងៃអាទិត្យទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៧និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពានទឹកសាប ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីនេះកើតឡើង រវាង រថយន្តធុនធំ ១គ្រឿងម៉ាក DONGFENG ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 3E-0222 សណ្តោងរ៉ឺម៉កដឹកថ្ម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ1M-0540 បើកបរដោយឈ្មោះ ស៊ុយ វណ្ណនេត ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅស្របគ្នា ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន ២នាក់ប្រុស នៅនឹងកន្លែងកើតហេតុ រួមមាន ៖ ១-ឈ្មោះ ស៊ុយ វណ្ណនេត ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ បច្ចុប្បន្ន វត្ថុតាងរថយន្ត និង ម៉ូតូ សមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមនីតិវិធី ៕