ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធទូកបង្ហាញពីវិញ្ញាសា សម្រាប់ប្រកួតពានរង្វាន់សម្ដេចក្រឡាហោម

285

ភ្នំពេញ៖សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាបានបង្ហាញពីវិញ្ញាសាសម្រាប់ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោមសខេងលើកទី៩ដែនឹងធ្វើនៅខេត្តកំពតហើយ។
សម្រាប់ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ (TBR) មានវិញ្ញាសា ៨០០ម៉ែត្រចំណុះ ១២នាក់បុរស និងវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់បុរស-នារី ចំពោះវិញ្ញាសាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង (Canoe –Kayak & Rowing )មានវិញ្ញាសា ៥០០ម៉ែត្រ C1វិញ្ញាសា ៥០០ម៉ែត្រ K1 និងវិញ្ញាសា ១០០០ម៉ែត្រ 1X ផ្នែកបុរស។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងជ្រើសរើស ជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២-០៤ ខែ កញ្ញា ឆ្នាំ២០២២។
ការប្រកួតនេះ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង