ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ខេវិនបរាជ័យក្នុងកាសរប្រកួតសងសឹក

118

​ភ្នំពេញ:អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកជួបបរាជ័យម្ដងទៀត ហើយក្នុងការប្រកួតសងសឹកជាមួយ
អ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យ នៅក្នុងការប្រកួតនាយប់ ថ្ងៃទី២២កញ្ញលើសង្វៀនTV5 ។

​កាលពីជួបប្រកួតលើកមុនខេវិនចាញ់ពិន្ទុគូប្រកួតតែបន្តិចបន្តួចប៉ុណ្ណោះ ហេតុនេះហើយទើបគេគឃ្លើនទាម
ទារប្រកួតសងសឹកឡើងវិញនោះ ។កំពស់របស់ខេវិន មានប្រៀបជាងផាន រះមែនតែការវ៉ៃចេញ របស់គេមិនមានប្រសិទ្ធភាពឡើយ ។

​ក្នុងការប្រកួតសងសឹកលើកនេះ ចៅក្រមទាំង៥សុទ្ធតែ ផ្ដល់ពិន្ទុឲ្យផាន រះជាអ្នកឈ្នះទាំងអស់គ្នា ។ និយាយឲ្យចំសូត្រ ខេវិនចាញ់ពិន្ទុផាន រះ០ ទល់នឹង៥តែម្ដង ។

​ចាន់ ប៊ុនលាបក្លិបនិរោធន៍មានជ័យ ដែលប្រថ្នាចង់ភ្លក្សរសជាតិជង្គង់ អ្នកប្រដាល់ថៃឈូក ឆៃ(Chhouk Chhai)នោះបែរជាតស៊ូបានត្រឹមតែ៤ទឹកប៉ុណ្ណោះ ត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែង ឲ្យប្រកួតបន្តដោយសារតែគេមិន មានសមត្ថភាពប្រកួតបន្តទៅទឹកទី៥បាន ។

​ឈូក ឆៃបន្ទាប់ពីភ្លាត់ស្នៀតត្រូវអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចវាយមួយកែងឲ្យសន្លប់មកនោះនៅការប្រ
កួតក្រោយៗមកទៀត គេលៃលកផ្ដួលគូប្រកួតឲ្យបានលឿន តាមតែអាចធ្វើបាន ។ជង្គង់របស់ឈូក ឆៃធ្វើប៊ុនលាបបាត់
បង់សមត្ថភាព ប្រកួតគឺគេបានត្រឹមតែដកថយ និងការពារតែប៉ុណ្ណោះ ។

​ដោយស្ថិតក្នុងស្ថានភាពអាក្រក់មើលពេកនោះ ហើយសមត្ថភាពប្រកួតក៏លែង មានទៀតផងនោះនៅទឹកទី៤
លោកអាជ្ញាកណ្ដាលបញ្ឈប់លែង ឲ្យប្រកួតបន្តដោយប្រគល់ជ័យជំនះឲ្យឈូក ឆៃតែម្ដង ។

​អ្នកប្រដាល់ស្រករក្រោយដែលជាជើងខ្លាំង មួយរូបដែរនោះ ប្រកួតស្មើពិន្ទុជាមួយ អតីតអ្នកប្រដាល់ជម្រើសជាតិមាឃ វណ្ណារ៉ា មកពីក្លិបខេត្តរតនគីរី ។

​ម៉ាណូយជាអ្នកប្រដាល់ចិត្តហ៊ាន និង មានភាពអំណត់ខ្ពស់ខ្លាំងណាស់ ទោះបីជួបជាមួយអ្នកប្រដាល់ជើងចាស់មាឃ វណ្ណារ៉ាក៏គេវាយ សម្រុកដោយគ្មានញញើតដែរ ។ តែវណ្ណារ៉ាដែលបួសលើសង្វៀន យូរហើយនោះម៉ាណូយ មិនមែនចេះតែកញ្ជ្រោក បានស្រេចតែនឹងចិត្តនោះទេ ។

​បើក្រៅពីម៉ាណូយក៏ទំនងជាមិន អាចតស៊ូជាមួយវណ្ណារ៉ាបានដែរ ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នា៥ទឹកពេញដោយលទ្ធផល បានត្រឹមស្មើគ្នាដោយពិន្ទុ ។

​ផង់ សាម៉ាឡេក្លិបនាគមានជ័យ ប្រកួតចាញ់ពិន្ទុសង គង់ក្លិបអេភូថងកីឡា ដោយពិន្ទុដាច់ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យសង គង់ឈ្នះទាំងអស់គ្នា ។

អត្ថបទដែលជាប់ទាក់ទង