ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនគ្រូ​ល្មោភកាម ចាប់រំលោភ​កូនសិស្ស ទៅតុលាការ

104


​បាត់ដំបង ៖ កម្លាំង​អធិការដ្ឋាន​ន​របាល​ស្រុក​ភ្នំព្រឹក បានធ្វើការ​ឃាត់ខ្លួន​គ្រូបង្រៀនម្នាក់ ដែល​បាន​ចាប់រំលោភ​កូនសិស្ស​របស់ខ្លួន​មិនបាន​សម្រេច​ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩​និង​៤០​នាទី នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក យោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ។

​លោក​វរសេនីយ៍ឯក ស៊ុ​ង សុ​ភ័​ក្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យដឹងថា ​ករណី​រំលោភ​សេពសន្ថវ​ បង្កដោយ​ជនសង្ស័យ​ឈ្មោះ យ៉ុង​ ឆាត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បាន​ចាប់រំលោភ​សេពសន្ថវៈ ជនរងគ្រោះ​ឈ្មោះ រិ​ន​ ​នោរី ភេទ​ស្រី អាយុ ១៣​ឆ្នាំ ដែល​ត្រូវជា​កូនសិស្ស​របស់​ជនសង្ស័យ និង​មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​ តែ​មិនបាន​សម្រេចនោះទេ​ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ កសាង​សំណុំរឿង ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង