ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់កាបូបជនជាតិចិន បណ្តាលឲ្យដួលរងរបួស ចាប់ជនសង្ស័យ២នាក់

61

មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន បណ្តាលឲ្យដួលរងរបួស ) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩:៣០នាទី នៅចំណុចចំណោទអន្លង់ក្រពើ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ ។

បង្កឡើងដោយជនសង្ស័យ ៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបជាមួយមិត្តប្រុស តាមផ្លូវឆ្ពោះទៅកន្លែងស្នាក់នៅ ចំណោទរ៉ា ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងពេលដែលជនសង្ស័យលូកដៃឆក់យកកាបូប ក៏ទាក់ដៃចង្កូតម៉ូតូគ្នា បណ្តាលឲ្យដួលម៉ូតូ ពេលនោះជនសង្ស័យ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូធ្វើសកម្មភាព ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៣១៨០២៧ នៅកន្លែងកើតហេតុ ភ្លាមនោះកម្លាំងជំនាញផែន នគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ជាបន្តបន្ទាប់ រីឯជនសង្ស័យ ១នាក់ទៀត រត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងកំពុងបន្តស្វែងរកចាប់ខ្លួន ។

ជនរងគ្រោះឈ្មោះ HAUNG GUI JIAO ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ E៩៩៨៩៨៣៤៦ ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់ រួមមាន កាបូបស្ពាយចំហៀង ១ ពណ៌ខ្មៅ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក SAMSUNG ពណ៌ស។ ជនរងគ្រោះបានរងរបួស រលាត់កែងដៃខាងស្តាំ , រលាត់ត្រកៀកខាងស្តាំ និងរលាត់កជើងខាងស្តាំ ( របួសមធ្យម ) ។

ចំណែកជនសង្ស័យ ៣នាក់៖ ១-ឈ្មោះ លី ជាសាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ធ្វើការក្នុងម៉ាត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ ) ។ ២-ឈ្មោះ យន់ ភារៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកកំពង់ត្រាច ខេត្តកំពត ( ជិះក្រោយឆក់ ) ។ ៣-ឈ្មោះ កុយ ជង់ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( ជិះកណ្តាល ) “រត់គេចខ្លួន” ។ វត្ថុតាងចាប់យកបានកាបូបស្ពាយចំហៀង ១ ពណ៌ខ្មៅ ( ផលនៃអំពើទុច្ចរិត ) ទូរស័ព្ទដៃ ១គ្រឿង ម៉ាក SAMSUNG ពណ៌ស ( ផលនៃអំពើទុច្ចរិត )
ម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៣១៨០២៧ ( មធ្យោបាយធ្វើសកម្មភាព ) ។

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង