ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះកង់ចេញលួច ជាប់អន្ទាក់សមត្ថកិច្ចប៉ូលិស កៀនស្វាយ

158

កណ្ដាល៖ លោកវ៉េង កុសល អធិការរងប៉ូលិសស្រុកកៀនស្វាយទទួលបន្ទុកព្រហ្មទណ្ឌ បានអោយដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះករណីអំពើលួច(ម៉ូតូ)នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ និង១៣នាទី
នៅចំណុចបរិវេណវត្តជ័យមង្គល ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះឆុន សំអ៊ាង ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិត្បែង ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះមន វិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាយិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សម្ភារៈបាត់បង់:
១/ម៉ូតូមួយគ្រឿងម៉ាក់HONDA C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខបាត់ដំបង1AK.7119។
វត្ថុតាងចាប់យករួមមានៈ
១/ម៉ូតូមួយគ្រឿងម៉ាកHONDA C125ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខបាត់ដំបង1AK.7119(ជារបស់ជនរងគ្រោះ)។
២/កុងមួយគ្រឿងពណ៌ខៀវ(ជារបស់ជនសង្ស័យ)។
លោកអធិការរងទទួលបន្ទុកការងារព្រហ្មទណ្ឌបានអោយដឹងទៀតថានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២វេលាម៉ោង១៣ និង៣០នាទីជនរងគ្រោះរួមជាមួយប្ដីរបស់ខ្លួនឈ្មោះតាង ម៉ារី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាប៉ាវពេញទេស ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជិះម៉ូតូមួយគ្រឿងម៉ាក់HONDA C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខបាត់ដំបងដោយជិះម៉ូតូមកលក់គ្រឿងម្ជូរនៅកន្លែងគេលេងខុនសឺតស្ថិតក្នុងភូមកព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ក្រោយពេលសម្ដែងខុនសឺតចប់ជនរងគ្រោះ២នាក់ប្ដី ប្រពន្ធមិនបានត្រឡប់ទៅដេកនៅផ្ទះវិញទេ។ដោយនាំគ្នាសំរាក់ក្នុងបរិវេណវត្តកែវមនីជោតហៅវត្តយក្យស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។លុះព្រឹកឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២វេលាម៉ោង៩ និង១៣នាទីជនរងគ្រោះ និង ប្ដីបាននាំគ្នាជិះម៉ូតូមកសំរាក់នៅក្នុងបរិវេណវត្តជ័យមង្គលស្ថិតនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយចងអង្រឹងដេកម្នាក់មួយៗចំងាយពីម៉ូតូប្រហែលបីម៉ែត្រ។

ប៉ុន្តែមិនបានដកសោម៉ូតូចេញទេ(ពេលសំរាក់មានគ្នីគ្នា៧នាក់)។
ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យឈ្មោះមន វិសាល ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានជិះកង់មួយគ្រឿងពណ៌ខៀវមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនដោយសំដៅទៅខាងស្រុកលើកដែកតាមបណ្ដោយផ្លូវជាតិលេខ១ ដោយបន្សល់ទុកកង់របស់ខ្លួននៅកន្លែងកើតហេតុ។
ក្រោយមកទៀតជនរងគ្រោះបាននាំគ្នាចេញតាមរកម៉ូតូដែលតែរកមិនឃើញសោះឡើយរួចក៏មករាយការណ៍ជូនសមត្ថកិច្ចប៉ូលិសដោយបានដាក់ពាក្បបណ្ដឹងនៅកន្លែងប៉ុស្តិ៍ប៉ូលិសសំរោងធំនៃស្រុកកៀនស្វាយ។ក្រោយពីកម្លាំងសមត្ថកិច្ចប៉ូលិសទទួលបាននូវពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូភ្លាមពេលនោះកំលាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍សំរោងធំបានសហការគ្នាជាមួយកំលាំងប៉ូលិសយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបាន យកមកសួរនាំនៅប៉ុស្តិ៍នគរបាលសំរោងធំ។

នៅចំពោះមុខសមត្ថកិច្ចប៉ូលិសជនសង្ស័យបានឆ្លើយសារភាពដោយគ្មានលាក់លៀមថាៈខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើនោះពិតប្រាកដមែន និងបានឆ្លើយសារភាពទៀតថាៈកន្លងមកពោលគឺនៅអំឡុងឆ្នាំ២០១៧ តែមិនបានចាំថ្ងៃ ខែ ដែលខ្លួនបានធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿងម៉ាក់MSXពណ៌ខ្មៅលាយស នៅរាជធានីភ្នំពេញជាមួយឈ្មោះ.រ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង