ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៧មករា ចុះពិនិត្យស្ថានភាពទឹកភ្លៀង ហូរលិចផ្លូវក្នុងមូលដ្ឋាន

125

ភ្នំពេញ៖ក្រោយភ្លៀងធ្លាក់យ៉ាងជោគជាំបណ្ដាលអោយផ្លូវថ្នល់មួយចំនូនក្នុងមូលដ្ឋានខណ្ឌ៧មករានៃរាជធានីភ្នំពេញត្រូវរងការលិចលង់ដោយជំនន់ទឹកភ្លៀងនោះនៅព្រលប់នាថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះលោក​ ថេង​ សុថុល​ អភិបាលខណ្ឌ៧មករា​ បានដឹកនាំកម្លាំងជំនាញដោយចុះពិនិត្យស្ថានភាពទឹកហូរលិចលង់នៅផ្លូវ១៨២​ កែងផ្លូវ២១៥​ ក្នុងភូមិសាស្រ្តសង្កាត់វាលវង់​ ខណ្ឌ៧មករា​ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេរួចមក។

ក្រោយពិនិត្យឃេីញស្ថានភាពទឹកភ្លៀងហូរលិចលង់ផ្លូវថ្នល់នៅទីតាំងខាងលើនោះដោយជាតំបន់ទំនាប​ ហេីយបណ្តាញប្រព័ន្ធលូដែលហូររំដោះទឹកភ្លៀងចេញទៅក្នុងភូមិសាស្រ្តខណ្ឌទួលគោកមានប្រព័ន្ធលូតែមួយខ្សែ​។ដូច្នេះលោកថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានស្នេីសុំទៅខាងមន្ទីរសាធារណការរាជធានីភ្នំពេញដេីម្បីដាក់ប្រព័ន្ធលូបន្ថែមមួយខ្សែទៀតនៅផ្លូវ១៨២​ កាត់ផ្លូវ២១៥​ ឆ្ពោះទៅខណ្ឌទួលគោក ដេីម្បីសម្រួលដល់ការហូររំដោះទឹកបានឆាប់រហ័សពីលើផ្លូវថ្នល់ងាយស្រួលដល់បងប្អូនក្នុងការធ្វើដំណើរតាមមធ្យោបាយនានាពិសេសនៅពេលយប់ព្រលប់នាសព្វថ្ងៃនេះដោយនៅតំបន់ទឹកភ្លៀងហូរលិចលង់ផ្លូវខាងលើនោះចរាចរណ៍មានការមមាញឹកខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង