ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមខែតុលានឹងរៀបចំ ការប្រកួតប្រដាល់សកលអាជីព

170

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្រកាសថានឹងរៀបចំ“ការប្រកួតកីឡាប្រដាល់សកលអាជីព ULTIMATE PRO BOXING 2022” នាដើមខែតុលា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
កាលពីឆ្នាំកន្លងទៅក៏មានការប្រកួតបែបនេះនៅចុងឆ្នាំដែរតែកាលនោះមិនអនុញ្ញាតអោយទស្សនិកជនចូលរួមទស្សនាដោយផ្ទាល់ឡើយ។សម្រាប់ឆ្នាំនេះការប្រកួតនឹងបើកឲ្យ
ទស្សនិកជនចូលទស្សនាជាធម្មតាឡើងវិញបន្ទាប់ពីមេរោគកូវីដ១៩កម្ពុជាគ្រប់គ្រងបានល្អឡើងវិញនោះ។

លោកប៊ុយ សុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាការប្រកួត
នេះនឹងរៀបចំរៀងរាល់២សប្តាហ៍ម្ដងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិប្រដាល់សកលត្រៀមដណ្តើមមេដាយជូនជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង