ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី ROUEIDA EL HAGE អ្នកតំណាងថ្មី របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

141

 

ភ្នំពេញ ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី ROUEIDA EL HAGE អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រួមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀតផងដែរ។

ជំនួបនេះ ផ្តោតសំខាន់លើរបៀបវារៈមួយចំនួន រួមមាន៖ (១)-ប្រព័ន្ធគ្រប់គ្រងទិន្នន័យយុត្តិធម៌ព្រហ្មទណ្ឌ នៅតាមសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត, (២)-ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ស្របតាមផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស, (៣)-ជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (៤)-បញ្ហាសំខាន់ៗផ្សេងទៀត។

អត្ថបទដែលជាប់ទាក់ទង