ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភថវិកា២លានរៀល ជួយដល់កុមារីម្នាក់ មានជម្ងឺគ្រាប់ឈាមសនិងទឹកដក់ក្នុងសួត នៅខេត្តត្បូងឃ្មុំ

89

 

ខេត្តត្បូងឃ្មុំ-នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដេីម្បីជួយដល់កុមារីម្នាក់ ដែលកំពុងមានជម្ងឺគ្រាប់ឈាមស និងទឹកដក់ក្នុងសួត កំពុងព្យាបាលនៅមន្ទីរពេទ្យ ហេីយមានម្តាយជាអ្នកក្រីក្រ ហើយកំពុងខ្វះខាតថវិកាហូបចុក និងចំណាយផ្សេងៗក្នុងកំឡុងពេលស្នាក់នៅមន្ទីរពេទ្យព្យាបាលកុមារីរូបនេះ។

កុមារីរូបនេះមាន ឈ្មោះ ហ្វាទី ពីនទី សឡេះ រស់នៅសព្វថ្ងៃ នៅភូមិទី០៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គ្រួសាររបស់កុមារីជាអ្នកជំងឺ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង