ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះជួបបញ្ហាខ្លះៗក៏ក្រុម Off Road កម្ពុជាធ្វើបានល្អ

169

ភ្នំពេញ៖ ទោះបីជួបប្រទះបញ្ហាបច្ចេកទេសខ្លះៗ ក៏ក្រុមរថយន្ត Off Road កម្ពុជា ធ្វើបានល្អ ក្នុងចំណោម៤ជុំ នៅថ្ងៃប្រណាំងទី១ នៃព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD គម្រប់ខួប២០ឆ្នាំ ឆ្នាំ២០២២នេះ ( THE MAGNIFICENT TEN 2022 ) នៅថ្ងៃទី២៦ ខែសីហា នាទីក្រុងកាឆាណាក់បូរី ប្រទេសថៃ។

សមាជិកក្រុមរថយន្ត Off Road កម្ពុជាលោក វង្ស គឹមហួត បានអោយដឹងថា សម្រាប់ថ្ងៃទី១នេះការប្រកួតមាន៤ជុំជាលទ្ធផលកម្ពុជាក្រុមខេមកូ4×4ទទួលបានចំណាត់ថ្នាក់លេខ២២ ខណៈក្រុម B M លេខ២៥ ឯក្រុមគោព្រៃមណ្ឌលគីរី លេខ៣៣។ លោក វង្ស គឹមហួត បន្ថែមថា ចំពោះថ្ងៃ២៧សីហានេះ ការប្រកួត មានតែ២ជុំប៉ុណ្ណោះ។
ចំពោះលោក សាន់ ដារិទ្ធ ប្រធានក្រុមគោព្រៃមណ្ឌលគីរី បានបញ្ជាក់ថា ការចូលរួម២លើក នៅគីរីរម្យ និងប្រទេសថៃ ទទួលបានបទពិសោធន៍ថ្មីៗច្រើន ប៉ុន្តែបញ្ហាបច្ចេកទេសក៏មានដែរ ដូចការប្រកួតថ្ងៃទី១នេះ យើងធ្វើបានល្អ២ជុំ ក្នុងចំណោម៤ជុំ ជាមួយកីឡាករបរទេសដែលមានបទពិសោធន៍និងបច្ចេកទេសខ្ពស់។

តាមរយៈបទពិសោធន៍ខាងលើនេះលោករំពឹងពី៨០ភាគរយទៅ៩០ភាគរយថានឹងទទួលបានជ័យលាភីនៅក្នុងព្រឹត្តការណ៍ក្រោយៗ ដោយសារទាំងអ្នកបើកបរ និងជំនួយការអ្នកបើកបរសហការគ្នាបានយ៉ាងល្អ ដោយប្រើបេះដូង។
លោក សាន់ ដារិទ្ធ បន្ដថាការប្រកួតកម្រិតអន្តរជាតិនេះក្រុមOff Raodគោព្រៃមណ្ឌល
គីរី ទទួលបានបទពិសោធន៍ទាំងប្រកួត និងការរៀបចំ ត្រៀមរៀបចំព្រឹត្តិការណ៍ដោយខ្លួនឯង នាខែមករា ដើមឆ្នាំ២០២៣ខាងមុខ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡារថយន្ត Off Road និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកាន់ខេត្តមណ្ឌលគីរីអោយស្របតាមបាវនាទាំង៤ របស់ក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជា គឺកីឡា បរិស្ថាន ទេសរចណ៍ និងការងារមនុស្សធម៌។

sUmបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFFROAD គម្រប់ខួប២០ឆ្នាំ ដែលធ្វើនៅខេត្តកាឆាណាក់បូរី ប្រទេសថៃ មានរថយន្តប្រណាំងប្រមាណជាង ១០០គ្រឿងចូលរួម មកពី៤ប្រទេស គឺម៉ាឡេស៊ី ឡាវ កម្ពុជា និងថៃជាម្ចាស់ផ្ទះ ក្នុងនោះកម្ពុជាបញ្ជូនកីឡាករ ៣ក្រុម ស្មើ៩រថយន្ត មាន «ក្រុមខេមបូ 4×4» , ក្រុម BM Garage និង «ក្រុមគោព្រៃ មណ្ឌលគិរី»៕

អត្ថបទដែលជាប់ទាក់ទង