ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធមានទំនុកចិត្ត ១០០ភាគរយ ក្នុងការប្រជែងមេដាយឆ្នាំ២០២៣

137

ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានទំនុកចិត្ត១០០ភាគរយក្នុងការសម្រេចបាននូវមេដាយតាមសន្ទស្សន៍ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោកណយផាន់ណាបានបញ្ជាក់ ថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣បានកំណត់សន្ទស្សន៍មេដាយចំនួន៣គឺមាសប្រាក់និងសំរឹទ្ធសម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជាដូច្នេះក្នុងនាមសហព័ន្ធកាយសម្ព័ន្ធត្រូវតែធ្វើឲ្យបាន។

ទោះបីជាការតាំងចិត្តមានកម្រិតខ្ពស់និងបានដាក់ចិត្តកាយក្នុងការហ្វឹកហាត់យ៉ាងណាក៏ដោយក៏ក្រុមអត្តពលិករបស់លោកមិនហ៊ានមើលស្រាលដៃគូឡើយពីព្រោះប្រទេសផ្សេងៗក៏មានការហ្វឹកហាត់ខ្លាំងដូចកម្ពុជាដែរ។
លោកអគ្គលេខាធិការបន្តថាយើងមានទំនុកចិត្តរហូតដល់១០០ភាគរយដើម្បីស្វែងរកមេដាយតាមសន្ទស្សន៍ដែលបានដាក់ចេញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ី
ហ្គេមក៏ដូចជាការប្ដេជ្ញាចិត្តរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។យើងបានដាក់គោលដៅ
យូរមកហើយ ហើយយើងក៏ជឿជាក់ថា គោលដៅរបស់យើងនឹងបានសម្រេច ពីព្រោះកីឡាករ កីឡាការិនីបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់។

លោកបន្ថែមថាសហព័ន្ធបានត្រៀមកីឡាករកីឡាការិនីសម្រាប់ការចូលរួមប្រកួតស៊ី
ហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះជាពីរផ្នែកគឺប្រភេទកាយសម្ព័ន្ធAerobicត្រៀមកីឡាករ៤នាក់ និងកីឡាការិនី៧នាក់។ប្រភេទកាយសម្ព័ន្ធArtisticមានកីឡាករ៧នាក់។សម្រាប់អត្តពលិកទាំងអស់នេះ សហព័ន្ធបានត្រៀមជាយូរមកហើយដើម្បីធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅ។
ចំពោះបញ្ហាប្រឈមវិញលោកណយ ផាន់ណាបានត្អូញត្អែរថាការហ្វឹកហាត់បិទខ្ទប់
នៅតែបន្តពីព្រោះសហព័ន្ធមិនទាន់អនុញ្ញាតឲ្យកីឡាករកីឡាការិនីទៅរៀនពេញលេញទេដូច្នេះការសិក្សារបស់អត្តពលិកកាយសម្ព័ន្ធកម្ពុជាតាមប្រពន្ធអេឡិចត្រូនិក (អនឡាញ)ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង