ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូ២០៤ កែងនឹងផ្លូវ២៥៣ និងផ្លូវ២១០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣

72

 

ភ្នំពេញ៖អនុវត្តតាមបញ្ជាដឹកនាំរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទួលគោក ដឹកនាំដោយលោក សុឹម សុផង់ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះនិងសង្កាត់ទឹកល្អក់ទី៣ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូ២០៤ កែងនឹងផ្លូវ២៥៣ និងផ្លូវ២១០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជាលទ្ធផលបានធ្វើអោយផ្លូវទាំងពីរខ្សែនេះមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញដែលមុននេះមានការកកស្ទះដោយសារការចតរថយន្តយ៉ាងអាណាធិបតេយ្យលើចិញ្ចើមផ្លូវទាំងសងខាងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងនោះតែម្ដង។
ក្នុងនោះដែរក្រុមការងារបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការចតរថយន្តនៅលើចិញ្ចើមផ្លូវមុខផ្ទះតទៅទៀត ករណីនៅតែចតល្មើសការណែនាំនោះត្រូវប្រឈមនឹងការស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕

អត្ថបទដែលជាប់ទាក់ទង