ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដា្ឋនពន្ធដារ ឲ្យលោក CHAO YING MING ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្សាក់ស៊ីនតិច អ៊ីនដាស់ស្ទ្រីស៍ ខេមបូឌា ចូលខ្លួនមកទូទាត់បំណុលពន្ធ

71

 

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២២ អគ្គនាយកដា្ឋនពន្ធដារ បានចេញលិខិតជម្រាបជូន លោក CHAO YING MING ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្សាក់ស៊ីនតិច អ៊ិនដាស់ស្ទើស៍ ខេមបូឌា។ លោក CHAO YING MING លិខិតឆ្លងដែនលេខ 308431780 ចូលខ្លួនមកទូទាត់បំណុលពន្ធ។

យោងតាមច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងវិសោធនកម្មជាបន្តបន្ទាប់ -ប្រកាសលេខ ៩៦២ សហវ.ប្រក ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្សាក់ស៊ីនតិច អ៊ិនដាស់ស្ត្រីស៍ ខេមបូឌា (JACQSINTEX INDUSTRIES CAMBODIA CO., LTD.) លេខអត្តសញ្ញាណកម្ម សារពើពន្ធ L001-100051138 – ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំឱ្យបានជ្រាបថា ការបង់ពន្ធអាករតីជា កាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញក្រុមហ៊ុន មកដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន # ផ្លូវ ចំការដូង ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកប្រធានមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកប្រធានត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក ប្រធានក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង