ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរថៃ បណ្តេញអ្នកកាសែត CNN ២ រូប ដែលបានបំពានកន្លែងហាមឃាត់ ចូលទៅថតកន្លែងការបាញ់សម្លាប់ក្មេង

80

ថៃ ៖ អាជ្ញាធរថៃបានធ្វើការបណ្តេញអ្នកកាសែត CNN ២ រូប គឺនាង Anna Marguerite Coren អាយុ ៤៧ ឆ្នាំ មានសញ្ជាតិអូស្ត្រាលី និង លោក Daniel John Hodge អាយុ ៣៤ ឆ្នាំ សញ្ជាតិអង់គ្លេស និង ជាអ្នកកាន់កាមេរ៉ា អោយចេញពីប្រទេសថៃ ដោយអ្នកទាំងពីរនេះបានបំពានកន្លែងហាមឃាត់ចូលទៅថតកន្លែងការបាញ់ និង កាប់សម្លាប់រង្គាលកាលពីថ្ងៃសៅរ៍ ទី ៨ តុលា ២០២២ គឺ ២ថ្ងៃក្រោយដែលអតីតតម្រួតម្នាក់ប្រដាប់ដោយកាំភ្លើងខ្លួី និង កាំបិតបុ័ងតោ បានចូលទៅបាញ់ និង កាប់កុមារៗនៅក្នុងមណ្ឌលថែទាំកុមារក្នុងស្រុក Na Klang ខេត្ត Nong Bua Lam Phu មក ។ ក្លិបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេសប្រទេសថៃ ( Foreign Correspondents Club of Thailand ) និង ក្លិបអ្នកកាសែតថៃ បានចាត់ទុកថាទង្វើរបស់អ្នកកាសែតទាំង ២ នាក់ គឺគ្មានវិជ្ជាជីវៈ (Unprofessional) និងផ្ទុយទាំងស្រុងទៅនឹងក្រមសីធម៌អ្នកសារព័តមាន ។ ក្នុងរូប : អ្នកកាសែតទាំង ២ ដែលបានឆ្លងកាត់របាំងហាមឃាត់របស់អាជ្ញាធរ ។

អត្ថបទដែលជាប់ទាក់ទង