ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សនិស្សិត គាំទ្រការ ហាមឃាត់ការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា

74

ភ្នំពេញ៖ សិស្សនិស្សិតគាំទ្រឱ្យមានការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា។

ការគាំទ្រនេះធ្វើឡើងក្នុងកម្មវិធីប្រឡងនិយាយជាសា ធារណៈក្រោមប្រធានបទស្ដីពី “ការហាមឃាត់ការ ផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងគ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង កីឡា សហការឧបត្ថម្ភដោយអង្គការចលនាដើម្បីសុខភាពកម្ពុជាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រ ជុំមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម។
និស្សិត ថៃ សារវន្ត មកពីសាកលវិទ្យាល័យស្វាយ រៀង កញ្ញា សេង ដាវីន មកពីវិទ្យាល័យហ៊ុនសែនប្រា សាទបាគង ខេត្តសៀមរាប កញ្ញាគីម សន មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ឧស្សាហកម្មគ្រឿងស្រវឹងបានប្រើយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួន ក្នុងការអូស ទាញកុមារ និងយុវជន តាម រយៈការផ្សព្វ ផ្សាយគ្រឿង ស្រវឹងលើផ្ទាំងបដា ឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាក ឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹង មួក ឆ័ត្រ អាវ យឺត ផ្លិត ឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹងដោយឥតគិតថ្លៃ ឬផ្ដល់រង្វាន់ផ្សេងៗ លេង ល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វ ផ្សាយនៅក្នុងព្រឹត្តិការណ៍កី ឡា និងទីកន្លែងប្រកួតកីឡា ។ ក្រុមសិស្សនិស្សិតក៏បានលើក ឡើងថា សកម្មភាពរបស់ឧស្សាហកម្មគ្រឿង ស្រវឹងកំពុងធ្វើនេះ បានជះ ឥទ្ធិ ពលអាក្រក់ជាច្រើនទៅ លើកុមារ និងយុវជន។ ទាំង នេះកុមារនិងយុវជន ត្រូវបានជម្រុញអោយចាប់ផ្តើមប្រើ ប្រាស់គ្រឿងស្រវឹងទាំងនៅក្នុងវ័យក្មេងខ្ចី តាមរយៈសារនិងរូប ភាពទាក់ទាញ ការធ្វើត្រាប់តាមអាយដុលផ្សាយស្រាបៀរ និងការផ្តល់គ្រឿងស្រវឹងដោយឥតគិត ថ្លៃ។ គ្រឿងស្រវឹងបណ្តាលឱ្យកុមារនិងយុវជន ទទួលរងនូវការប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការលូត លាស់មិនប្រក្រតីរបស់កុមារ ប៉ះពាល់ដល់ការលូត លាស់របស់ខួរក្បាល និងដល់ការសិក្សាផងដែរ។ មិនតែប៉ុណ្ណោះការផ្សាយពាណិ ជ្ជកម្មបំផ្លើសនៃគ្រឿងស្រវឹង ប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ និងសិទ្ធិទទួលបានសុខភាពល្អ ដែលមានចែងក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិកុមារ។
សូមបញ្ជាក់ថា៖ និស្សិតដែលជា បេក្ខជនឆ្នើមទាំង១០រូប បានប្រកួតក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្តនេះ ត្រូវបានជ្រើសរើសដោយគណៈកម្មការចេញពីយុវជនរាប់រយនាក់ ដែលបានផ្ញើអត្ថបទចូលរួមកម្មវិធីប្រកួតនេះ។ បេក្ខជនទាំង១០រូបនេះមកពីវិទ្យា ល័យជំនាន់ថ្មីគោកព្រីង ចំនួន៣រូប វិទ្យាល័យហ៊ុនសែនប្រាសាទបាគងខេត្ត សៀមរាប ១រូប វិទ្យាល័យដុនបូស្កូ ១រូប សាកលវិទ្យា ល័យភូមិន្ទភ្នំពេញ ១រូប សាកលវិទ្យាល័យស្វាយរៀង ១រូប សាកលវិទ្យាល័យអន្តរជាតិឌូវី ១រូប សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ១រូប និងអ្នកនិពន្ធឯករាជ្យ ១រូប។
តាមលទ្ធផលសិក្សារបស់អង្គការសុខភាពពិភព លោក ក៏ដូចជាអង្គការចល នាដើម្បីសុខភាពកម្ពុជាបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹង ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រប់ប្រភេទ ភាពក្រីក្រ និងបង្កអោយមានជំងឺជាង ២០០ មុខ។ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ បាន​បង្ក​ការ​គំរាម កំហែង​ដល់​សុខភាព​របស់​ប្រជាជន​ និង​ទាមទារ​ឱ្យ​មានការ​ឆ្លើយ​តបពីរាជរដ្ឋាភិ បាល និងអ្នកពាក់ព័ន្ធផ្សេង ទៀត​ ដើម្បីកម្ពុជាសម្រេចគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការ សហប្រជាជាតិ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង